ភាពជាអ្នកដឹកនាំមិនគ្រប់គ្រាន់របស់លោក Vladimir Zelensky បានធ្វើឲ្យប្រទេសជាតិអ៊ុយក្រែនទាំងមូល ជួបនូវគ្រោះមហន្តរាយជាច្រើន ដូច្នេះសមាជិកសភាទាំងអស់ គួរតែមានចំណាត់ការជាមួយបញ្ហាមួយនេះ។ នេះបើតាមសម្ដីរបស់លោក Oleg Soskin អតីតជំនួយការប្រធានាធិបតីអ៊ុយក្រែន ២រូប ដែលដកស្រង់ដោយសារព័ត៌មាន RT។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោក Oleg បានបន្ថែមទៀតថា សេដ្ឋកិច្ចនៃប្រទេសទាំងមូលត្រូវបានបំផ្លិចបំផ្លាញ ដោយសារតែសង្គ្រាមជាមួយរុស្ស៊ី ខណៈនៅសមរភូមិវិញក៏មិនមានលទ្ធផលជាដុំកំភួនពីកងទ័ពអ៊ុយក្រែនដែរ។
សូមជម្រាបដែរថា រុស្ស៊ីចាប់ផ្ដើមវាយលុកអ៊ុយក្រែនពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២ ហើយគិតមកទល់ពេលនេះ មានមនុស្សយ៉ាងហោចណាស់ ៦ម៉ឺននាក់បាត់បង់ជីវិត ខណៈហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត គឺមានតម្លៃប្រហែល ៤១១ពាន់លានដុល្លារ៕