នៅថ្ងៃចន្ទ ទី ២១ ខែសីហា ឆ្នាំ ២០២៣ ប្រទេសចិនបានបាញ់បញ្ជូនផ្កាយរណបសង្កេតផែនដីថ្មីមួយទៅកាន់ទីអវកាស ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នាភាគពាយព្យប្រទេសចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Xin Hua។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ផ្កាយរណបនោះត្រូវបានគេស្គាល់ថា Gaofen-12 04 ត្រូវបានបាញ់បង្ហោះដោយរ៉ុកែ្កត Long March-4C នៅវេលាម៉ោង ១:៤៥នាទីព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) ហើយបានចូលគន្លងដែលគ្រោងទុកបានដោយជោគជ័យ។
ក្នុងនោះផងដែរ ផ្កាយរណបនេះនឹងត្រូវបានគេប្រើប្រាស់ក្នុងវិស័យជាច្រើនដូចជាការស្ទង់មតិដីធ្លី ការធ្វើផែនការទីក្រុង ការរចនាបណ្តាញផ្លូវ ការប៉ាន់ស្មានទិន្នផលដំណាំ និងការសង្គ្រោះគ្រោះមហន្តរាយជាដើម។
ជម្រាបជូនថា ការបាញ់បង្ហោះនេះ គឺជាបេសកកម្មហោះហើរលើកទី ៤៨៤ហើយ នៃរ៉ុក្កែតនាវាផ្ទុកយន្តហោះស៊េរី Long Marchនេះ។