ទីបំផុត! លោក Srettha ត្រូវសភាថៃសម្រេចបោះឆ្នោតឱ្យធ្វើជានាយករដ្ឋមន្ត្រីថ្មី

អន្តរជាតិ

បន្ទាប់ពីការជជែកដេញដោលអស់រយ:ពេលជាច្រើនម៉ោង ទីបំផុត លោក Srettha Thavisin ទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ពីសំណាក់សភាទាំងពីរថ្នាក់ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Srettha ដែលជាអតីតមហាសេដ្ឋីអចលនទ្រព្យ បានចូលប្រឡូកនៅក្នុងឆាកនយោបាយ ហើយត្រូវបានគណបក្សភឿថៃ ជ្រើសតាំងឱ្យក្លាយជាបេក្ខភាពតែមួយរូបគត់ ក្នុងការឈរឈ្មោះជានាយករដ្ឋមន្ត្រីទី៣០ របស់ថៃ និងបង្កើតរដ្ឋាភិបាលថ្មី ។

យ៉ាងណាមិញ លោក Srettha ទទួលបានសំឡេងគាំទ្រលើសពី ៣៧៦ ពីសមាជិកសភាទាំងពីរ ខណ:ដែលការបោះឆ្នោតកំពុងបន្តធ្វើនៅឡើយ។

ជម្រាបជូនផងដែរថា ក្នុងការបោះឆ្នោតនេះ លោក Srettha ត្រូវបានគេរំពឹងខ្ពស់ថា មានឱកាសខ្ពស់ក្នុងការទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់​ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីថ្មីរួចទៅហើយ ដោយកន្លងមកគណបក្សភឿថៃ បានចងសម្ព័ន្ធមិត្តជាមួយគណបក្សគាំទ្ររបបយោធាជាច្រើន ដែលសុទ្ធសឹងស្ថិតនៅក្នុងរដ្ឋាភិបាលកំពុងកាន់អំណាច៕