សេដ្ឋីអចលនទ្រព្យ ត្រូវបានព្រះមហាក្សត្រ តែងតាំងជានាយករដ្ឋមន្ត្រីថៃផ្លូវការ

អន្តរជាតិ

ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានត្រាស់បង្គាប់ឱ្យលោក Srettha Thavisin ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់ប្រទេសថៃជាផ្លូវការ ពោលគឺត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសេដ្ឋីអចលនទ្រព្យរូបនេះ ទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ពីសភា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Kampee Distakorn អ្នកនាំពាក្យរបស់ប្រធានសភាតំណាងរាស្រ្ត បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃពុធនេះថា លោក​ Srettha ទទួលបានការយល់ព្រមពីព្រះមហាក្សត្រជាផ្លូវការហើយ ដោយសភាថៃគ្រោងនឹងប្រគល់ព្រះរាជក្រឹត្យត្រាស់បង្គាប់ការតែងតាំងនេះ ទៅដល់ទីស្នាក់ការកណ្តាលរបស់គណបក្សភឿថៃ នៅវេលាម៉ោង ៦​ ល្ងាចនេះ។

លោក Srettha បានក្លាយជានាយករដ្ឋមន្ត្រីថ្មីដំបូងរបស់ប្រទេសថៃ ចាប់តាំងពីឆ្នាំ ២០១៤ មក នៅពេលដែលលោកទទួលបានសំឡេងគាំទ្រដោយសមាជិកសភាចំនួន ៤៨២ ពីចំនួនអតិបរមា ៧៤៧ នៅក្នុងការប្រជុំរួមគ្នានៃសភាទាំងពីរថ្នាក់ កាលពីថ្ងៃអង្គារ ។

ជ​ម្រាបជូនផងដែរថា ការឈ្នះរបស់លោក Srettha បានកើតឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា វិលត្រឡប់មកប្រទេសថៃវិញ ជាលើកដំបូងក្នុងរយៈពេល ១៥ ឆ្នាំ ៕