ប្រធានាធិបតីចិន សន្យាគាំទ្រដល់ការការពារអធិបតេយ្យភាពគុយបា ពីការគម្រាមកំហែងរបស់អាមេរិក

អន្តរជាតិ

កាលពីពេលថ្មីៗនេះ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានសន្យាផ្ដល់ការគាំទ្រពេញទំហឹង ទៅកាន់ប្រទេសគុយបាក្នុងការការពារអធិបតេយ្យភាពទឹកដីរបស់ពួកគេ ក្រោយជួបការគម្រាមកំហែង ពីប្រទេសដទៃ ក៏ដូចជាទទួលទណ្ឌកម្មសេដ្ឋកិច្ចពីអាមេរិកផង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា មេដឹកនាំកំពូលចិនក៏បាន​បញ្ជាក់ដែរថា នឹងពង្រឹងបន្ថែមដល់ភាពជាដៃគូកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលក្រុង Havana។

“ចិនវាយតម្លៃខ្ពស់ចំពោះការគាំទ្រយ៉ាងម៉ឺងម៉ាត់របស់គុយបាមកលើចិន ទាក់ទងបញ្ហាពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលរបស់ចិន ហើយចិននឹងបន្តគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះគុយបា ក្នុងការការពារអធិបតេយ្យភាពជាតិរបស់ខ្លួន ប្រឆាំងនឹងការជ្រៀតជ្រែក និងការរារាំងពីបរទេស ព្រមទាំងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីផ្តល់ការគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់ប្រទេសគុយបា”។ នេះបើតាមសម្ដីរបស់មេដឹកនាំចិនបានលើកឡើង។

សូមជម្រាបដែរថា កិច្ចប្រជុំរវាងមេដឹកនាំចិន និងប្រធានាធិបតីគុយបា Miguel Diaz-Canel កើតឡើងប៉ុន្មានខែប៉ុណ្ណោះ ក្រោយមានប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ធ្លាប់លើកឡើងថា ចិន បានចុះកិច្ចព្រមព្រៀងសំងាត់ជាមួយគុយបា បង្កើតស្ថាប័នចាប់សម្លេងសំងាត់ពីអង្គភាពអាមេរិក ប៉ុន្តែចិនបានឆ្លើយតបថា ប្រព័ន្ធផ្សព្វផ្សាយ និងរដ្ឋាភិបាលអាមេរិក បញ្ចេញព័ត៌មានមិនពិត មូលបង្កាច់ចិន៕