ការផលិតរថយន្តនៅប្រទេសថៃ មានការកើនឡើង ៤,៧២% នាខែកក្កដា ពោលផលិតបានប្រមាណ ១៤៩ ៧០៩គ្រឿង ដែលភាគច្រើនសម្រាប់ការនាំចេញទៅក្រៅប្រទេស ខណៈការលក់ក្នុងស្រុកមានការធ្លាក់ចុះ។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយសហព័ន្ធឧស្សាហកម្មថៃ ហៅកាត់ FTI។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
អ្នកនាំពាក្យ FTI បានឲ្យដឹងថា ការលក់រថយន្តនៅក្នុងស្រុកប្រចាំខែកក្កដា មានការថយចុះ ៨,៧៧% បើធៀបនឹងឆ្នាំទៅ ដោយលក់បានប្រមាណ ៥៨ ៤១៩គ្រឿង ដោយសារធនាគាររឹតបន្តឹងប្រាក់កម្ចីសម្រាប់យានយន្ត ដ្បិតបំណុលអចលនទ្រព្យកំពុងកើនឡើងខ្លាំង។
ជាមួយគ្នានោះ ការនាំចេញរថយន្តទៅក្រៅប្រទេស បែរជាកើនឡើងខ្ពស់ដល់ទៅ ៣០,០៥% នាខែកក្កដា ដោយនាំចេញរថយន្តបានប្រមាណ ១០៨ ០៥២គ្រឿង។
សូមជម្រាបដែរថា ថៃគឺជាមជ្ឈមណ្ឌលផលិតយានយន្ត និងនាំចេញធំបំផុតមួយ សម្រាប់ក្រុមហ៊ុនលំដាប់កំពូលៗដូចជា Toyota និង Honda៕