លោក Yevgeny Prigozhin មេក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner ត្រូវបានរាយការណ៍ថា បានបាត់បង់ជីវិត ដោយសារការធ្លាក់យន្តហោះផ្ទាល់ខ្លួននៅភាគខាងជើង នៃទីក្រុងមូស្គូ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Aljazeera បានបង្ហាញថា បច្ចុប្បន្នអាជ្ញាធរកំពុងធ្វើការស៊ើបអង្កេត ជុំវិញមូលហេតុបណ្ដាលឲ្យមានការធ្លាក់យន្តហោះមួយនេះ។
គួររំលឹកដែរថា ឧបទ្ទវហេតុមួយនេះកើតឡើង ក្រោយមេក្រុមទាហានស៊ីឈ្នួលងើបបះបោរ ជាមួយរដ្ឋាភិបាលរុស្ស៊ី កាលពី ២ខែមុន ពោលកាលពីថ្ងៃទី២៣ ខែមិថុនា ប៉ុន្តែធ្វើបានត្រឹមរយៈពេលខ្លី ក៏ប្រកាសទម្លាក់អាវុធចុះវិញ។
ជម្រាបបន្ថែមថា ខណៈពិភពលោកកំពុងវែកញែក ពីការបាត់បង់ជីវិតរបស់មេក្រុមទាហានស៊ីឈ្នួលម្នាក់នេះ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅមិនទាន់មានមតិជុំវិញហេតុការណ៍មួយនេះនៅឡើយទេ៕