កាលពីពេលថ្មីៗនេះ មហាសេដ្ឋីអាមេរិក Elon Musk បានធ្វើការព្យាករណ៍ថា ក្រុមហ៊ុន X ដែលកន្លងមកមានឈ្មោះថា Twitter អាចនឹងកើនមូលធនទីផ្សារដល់ទី ១ទ្រីលានដុល្លារ នាថ្ងៃអនាគត។
យោងតាមការចុះផ្សាយពីសារព័ត៌មាននិយាយពីមហាសេដ្ឋី Forbes បានលើកឡើងថា នេះមិនមែនជាលើកទីមួយឡើយ ដែលមេធំក្រុមហ៊ុន Tesla ធ្វើការព្យាករណ៍ ដែលគ្រប់គ្នានឹកស្មានមិនដល់ ដ្បិតវាមិនមែនជារឿងងាយស្រួលឡើយ ក្នុងការធ្វើឲ្យក្រុមហ៊ុនមួយ មានមូលធនទីផ្សារដល់តម្លៃ ១ទ្រីលានដុល្លារ។
តែទោះជាយ៉ាងណា Elon Musk ក៏ធ្លាប់បង្កើតកំណត់ត្រាមួយផងដែរ ដោយធ្វើឲ្យក្រុមហ៊ុន Tesla ធ្លាប់ឈានដល់ចំណុចកំពូលកាលពីឆ្នាំ២០២១ ពោលតម្លៃមូលធនរបស់ Tesla នាពេលនោះ មានលើស ១ទ្រីលានដុល្លារ ប៉ុន្តែបច្ចុប្បន្នបានធ្លាក់ចុះមកនៅប្រហែល ៧៥១ពាន់លានដុល្លារ។
គួរបញ្ជាក់ដែរថា បច្ចុប្បន្នក្រុមហ៊ុនដែលមានតម្លៃមូលធនទីផ្សារលើសពី ១ទ្រីលានដុល្លារ មានតែ ៦ក្រុមហ៊ុនប៉ុណ្ណោះដូចជា ក្រុមហ៊ុន Apple, Microsoft, Saudi Aramco, Alphabet, Amazon និង NVIDIA ខណៈក្រុមហ៊ុនផលិតទូរស័ព្ទ iPhone មានតម្លៃខ្ពស់ដាច់គេ ២,៨៣ទ្រីលានដុល្លារ៕