កាលពីថ្ងៃពុធកន្លងទៅ បេសកម្មរបស់ប្រទេសឥណ្ឌា ឈ្មោះថា Chandrayaan-3 បានធ្វើការចុះចតបានដោយជោគជ័យ និងជាប្រទេសដំបូងគេដែលអាចចុះចតនៃប៉ូលភាគខាងត្បូងរបស់ឋានព្រះចន្ទបាន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន India Today ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ក្នុងនោះបេសកកម្ម Chandrayaan-3 នេះ មានគោលបំណងសិក្សាពីភូមិសាស្ត្ររបស់ព្រះចន្ទ ធនធានទឹក និងសក្តានុពលរបស់ភពនេះ សម្រាប់ការរុករករបស់មនុស្សជាតិនាពេលអនាគតផងដែរ។
បេសកកម្មនេះ ឥណ្ឌាបានប្រែក្លាយខ្លួនជាប្រទេសទី៤ នៅលើពិភពលោក ដែលបានជាន់ដីនៅលើឋានព្រះចន្ទ បន្ទាប់ពីសហរដ្ឋអាមេរិក រុស្សី និងចិន ស្របពេលដែលខ្លួនក៏ក្លាយជាប្រទេសដំបូងគេដែលអាចចុះចតបានដោយជោគជ័យនៅតំបន់ប៉ូលខាងត្បូងរបស់ភពមួយនេះផងដែរ៕