មេដឹកនាំចិន ស៊ី ជិនពីង ប្ដេជ្ញាគាំទ្រឧស្សាហូបនីយកម្មរបស់អាហ្វ្រិក

អន្តរជាតិ

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានប្រាប់ទៅកាន់មេដឹកនាំប្រទេសនៅតំបន់អាហ្វ្រិក នៅឯកិច្ចប្រជុំក្រៅផ្លូវការមួយ អំឡុងពេលចូលរួមវេទិកា BRICS កាលពីថ្ងៃទី ២៤ ខែសីហានេះ​ថា ចិននឹងដាក់ចេញនូវវិធានការ គាំទ្រដល់ឧស្សាហូបនីយកម្ម និងទំនើបកម្មកសិកម្មរបស់អាហ្រិក។ នេះបើតាមការចុះផ្សាយពីគេហទំព័រ CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មេដឹកនាំកំពូលចិនបាននិយាយថា៖ ចិននឹងប្រើប្រាស់ធនធានរបស់ខ្លួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាហ្វ្រិក ក៏ដូចជា​ដាក់ចេញនូវវិធានការគាំទ្រអាជីវកម្មនានា ដើម្បីគាំទ្រដល់អាហ្វ្រិកក្នុងការរីកលូតលាស់បន្ថែម នៅលើវិស័យផ្នែកផលិតកម្ម និងសម្រេចបាននូវឧស្សាហូបនីយកម្ម និងការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន។

គួររំលឹកដែរថា ការប្ដេជ្ញាចិត្តរបស់លោក ស៊ី គឺធ្វើឡើងចំពេលធ្វើពិធីបិទអង្គប្រជុំ BRICS ជាមួយ​មេដឹកនាំ និងរដ្ឋមន្ត្រីមកពីសមាគមអាហ្វ្រិក និងប្រទេសនៅទ្វីបអាហ្រិក ១១ផ្សេងទៀត។

ជាមួយគ្នានោះ ប្លុកសេដ្ឋកិច្ច BRICS ដែលមានសមាជិកដូចជា ឥណ្ឌា ​ប្រេស៊ីល រុស្ស៊ី ចិន និងអាហ្វ្រិកខាងត្បូង ទើបនឹងយល់ព្រមបន្ថែមសមាជិកថ្មីចំនួន ៦ផ្សេងទៀតដែលមានដូចជា អារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ អេត្យូពី អេហ្ស៊ីប អាហ្សង់ទីន និងអារ៉ាប់រួម៕