តាមរយៈកាសែត Wall Street Journal បានរាយការណ៍នៅថ្ងៃសុក្រនេះថា ប្រទេសអារ៉ាប៊ីសាអូឌីតកំពុងចាប់អារម្មណ៍លើការដេញថ្លៃរបស់ចិន លើគម្រោងសាងសង់រោងចក្រនុយក្លេអ៊ែរនៅក្នុងព្រះរាជាណាចក្រមួយនេះ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនោះ ក្រុមហ៊ុនដែលត្រូវបានគ្រប់គ្រងដោយរដ្ឋ China National Nuclear Corp ដែលត្រូវបានគេស្គាល់ថា CNNC បានដេញថ្លៃសាងសង់រោងចក្រនុយក្លេអ៊ែរនៅភាគខាងកើតនៃប្រទេសអារ៉ាប៊ីសាអូឌីត ដែលមានទីតាំងជិតព្រំដែនជាមួយប្រទេសកាតា និងអារ៉ាប់រួម។
រម្លឹកផងថា កាលពីពេលកន្លងទៅ អារ៉ាប៊ីសាអូឌីតធ្លាប់បានស្វែងរកកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក ក្នុងការបង្កើតកម្មវិធីនុយក្លេអ៊ែរស៊ីវិលនៅលើទឹកដីរបស់ខ្លួនផងដែរ៕