នៅថ្ងៃទី ២៨ ខែសីហានេះ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន BYD បាននិយាយថា ក្រុមហ៊ុនរបស់ខ្លួនបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Jabil Inc ក្នុងគោលបំណងទិញអាជីវកម្មផលិតគ្រឿងអេឡិចត្រូនិចចល័តរបស់ក្រុមហ៊ុននេះនៅប្រទេសចិន ក្នុងតម្លៃប្រមាណ ២,២ ពាន់លានដុល្លារ។
តាមរយៈសារព័ត៌មាន Reuters បានចុះផ្សាយថា កិច្ចព្រមព្រៀងនេះនឹងពង្រីកមូលដ្ឋានអតិថិជន ផលប័ត្រផលិតផល និងអាជីវកម្មគ្រឿងបន្លាស់ស្មាតហ្វូនរបស់ BYD Electronics ផងដែរ។
យ៉ាងណាបើទោះបីជាបច្ចុបន្ន ក្រុមហ៊ុន BYD មានភាពល្បីល្បាញលើអាជីវកម្មរថយន្តអគ្គិសនីយ៉ាងណាក៏ដោយ ក្រុមហ៊ុននេះបានចាប់ផ្តើមការលក់គ្រឿងបន្លាស់អេឡិចត្រូនិចមួយផ្នែកទៀតបន្ថែម ខណៈកាលឆ្នាំ ២០០៧ ខ្លួនក៏បានចុះបញ្ជី BYD Electronics (BE) របស់ខ្លួននៅលើផ្សារហ៊ុនហុងកុងផងដែរ។
សូមជម្រាបផងថា BE គឺជាអាជីវកម្មលក់គ្រឿងបន្លាស់អេឡិចត្រូនិកដូចជា ស្មាតហ្វូន និងកុំព្យូទ័រយួរដៃ៕