ត្រឹមឆមាសទីមួយឆ្នាំនេះ ក្រុមហ៊ុនចិន Evergrande ខាតលុយជាង ៤,៥ពាន់លានដុល្លារ

អន្តរជាតិ

ក្រុមហ៊ុនអភិវឌ្ឍអចនលទ្រព្យលំដាប់កំពូលរបស់ចិន China Evergrande Group កាលពីថ្ងៃអាទិត្យ បានរាយការណ៍ពីការខាតបង់លុយចំនួន ៣៣ពាន់លានយ៉ន់ (៤,៥៣ពាន់លានដុល្លារ) សម្រាប់ឆមាសទីមួយ ឆ្នាំ ២០២៣ នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

Evergrande ដែលជាក្រុមហ៊ុនអចលនទ្រព្យជំពាក់បំណុលច្រើនជាងគេបំផុត បានបង្ហាញថាការខាតបង់ ដោយគិតចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំនេះ មានចំនួនពាក់កណ្តាលនៃការខាតបង់ចំនួន ៦៦,៤ពាន់លានយ៉ន់ សម្រាប់រយ:ពេលដូចគ្នា កាលពីឆ្នាំមុន។

វិស័យអចលនទ្រព្យរបស់ប្រទេសចិន បានធ្លាក់ចុះទៅក្នុងវិបត្តិធ្ងន់ធ្ងរបំផុត ចាប់តាំងពីចុងឆ្នាំ ២០២១ មក ដែលបានជំរុញឱ្យ Evergrande ខកខានក្នុងការសងបំណុលរបស់ខ្លួន ខណ:ការខាតបង់របស់ក្រុមហ៊ុន សម្រាប់ឆ្នាំ ២០២១ និង ២០២២ មានចំនួនសរុបដល់ទៅ ៨១ពាន់លានដុល្លារ ។

ជម្រាបជូនផងដែរថា ក្នុងរយ:ពេលពីរឆ្នាំនោះ ប្រាក់ចំណូលរបស់ Evergrande បានធ្លាក់ចុះ ៥៥% មកនៅត្រឹម ២៣០,១ពាន់លានយ៉ន់ ស្របពេលបំណុលវិញ បានឡើងដល់ ២,៤ពាន់លានយ៉ន់ ពោលគឺបានកើនឡើង ២៣% ៕