វិស័យអចលនទ្រព្យនៅចិនកាន់តែមានហានិភ័យ ក្រោយក្រុមហ៊ុនខ្នាតយក្សមួយ ខាតលុយរាប់ពាន់លានដុល្លារ

អន្តរជាតិ

ក្រុមហ៊ុនខ្នាតយក្ស Country Garden ត្រូវបានគេព្យាករណ៍ថា ការខាតបង់ប្រចាំឆមាសទីមួយ របស់ពួកគេអាចនឹងមានរហូតដល់ ៥៥ពាន់លានយ៉ន់ ឬប្រហែល ៧,៥៥ពាន់លានដុល្លារ ខណៈកាលពីឆមាសទី២ ឆ្នាំមុន ពួកគេខាតតែ ៦,៧ពាន់លានយ៉ន់ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្វីបើការប្រកាសពីរបាយការណ៍ប្រចាំឆមាស នឹងបង្ហាញជាផ្លូវការនាថ្ងៃពុធខាងមុខ ប៉ុន្តែតាមរយៈការសន្និដ្ឋានខាងលើ ក្រុមអ្នកវិភាគកាន់តែបង្ហាញក្ដីបារម្ភពីវិស័យអចលនទ្រព្យ​ដែលកំពុងជាប់គាំងកាន់តែខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

គួររំលឹកដែរថា បំណុលរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Country Garden កើនដល់ ១៩៤ពាន់លានដុល្លារ ត្រឹមចុងឆ្នាំ២០២២ ស្របពេលក្រុមហ៊ុន JP Morgan បានវាយតម្លៃថា ក្រុមហ៊ុនចិនមួយនេះត្រូវការប្រាក់ប្រហែល ៣១៦ពាន់លានយ៉ន់ ដើម្បីបញ្ចប់គម្រោងដែលនៅសេសសល់ទាំងអស់។

សូមជម្រាបបន្ថែមថា វិស័យអចលនទ្រព្យនៅចិនកំពុងជួបវិបត្តិជាខ្លាំង តាំងពីក្រុមហ៊ុន China Evergrande ប្រកាសពីការជំពាក់បំណុលវ័ណ្ឌក ប្រមាណ ៣០០ពាន់លានដុល្លារ ហើយបើសិនជា Country Garden មិនអាចដោះស្រាយបញ្ហាបំណុលបាន វិស័យអចលនទ្រព្យនៅចិន កាន់តែមានហានិភ័យធ្ងន់ធ្ងរកាន់តែខ្លាំង៕