កាន់អំណាច ៩ឆ្នាំ លោកប្រាយុទ្ធ ចាន់អូចា បិទបញ្ចប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកចុងក្រោយ

អន្តរជាតិ

នាថ្ងៃទី២៩ ខែសីហានេះ លោក ប្រាយុទ្ធ ចាន់អូចា បានបិទបញ្ចប់កិច្ចប្រជុំជាមួយគណៈរដ្ឋមន្ត្រី​ចាស់ជាផ្លូវការ បន្ទាប់ពីកាន់អំណាចជានាយករដ្ឋមន្ត្រីថៃ ៩ឆ្នាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Thaipbs បានបង្ហាញថា ក្រោយពីកិច្ចប្រជុំនោះបញ្ចប់ លោកប្រាយុទ្ធ បានថតរូបអនុស្សាវរីយ៍ជាមួយក្រុមការងារទាំងអស់ រួមទាំងបុគ្គលិកដែលធ្វើការ​នៅអគារ Santi Maitri ថែមទៀត។

ជាមួយគ្នានោះ អតីតនាយករដ្ឋមន្ត្រីថៃរូបនេះ បានថ្លែងអំណរគុណទៅកាន់គ្រប់រដ្ឋមន្ត្រីទាំងអស់ ដែលបានខិតខំធ្វើការ ដើម្បីប្រទេសជាតិ និងប្រជាជនទាំងមូល ហើយលោកក៏រំពឹងថា គ្រប់គ្នា​នឹងបន្តការងារឲ្យបានល្អ ជាមួយនឹងគណៈរដ្ឋមន្ត្រីថ្មីដែលជិតបង្ហាញវត្តមាន។

“ទីបំផុត ខ្ញុំអាចចំណាយពេលវេលាជាមួយក្រុមគ្រួសាររបស់ខ្ញុំបានហើយ បន្ទាប់ពីគិតគូរពីរឿង​នេះរយៈពេល ៩ឆ្នាំ។ ខ្ញុំមិនសុំឲ្យមានសិទ្ធពិសេសផ្ទាល់ខ្លួនអ្វីឡើយ តែខ្ញុំគ្រាន់តែចង់ក្លាយជា​រាស្ត្រសាមញ្ញ មានពេលវេលាជាមួយគ្រួសារប៉ុណ្ណោះ”។ នេះបើតាមសម្ដីរបស់​លោកប្រាយុទ្ធ។

សូមជម្រាបដែរថា គណៈរដ្ឋមន្ត្រីថៃថ្មី អាចនឹងប្រកាសនាពេលឆាប់ៗខាងមុខ បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បានបញ្ជាក់ថា បានដាក់សំណើរួចរាល់ទៅកាន់​លេខាធិការគណៈរដ្ឋមន្ត្រី ដើម្បីត្រួតពិនិត្យពីលក្ខណៈសម្បត្តិ​នៃសមាសភាពគណៈរដ្ឋមន្ត្រីថ្មី៕