Toyota បង្កើតកំណត់ត្រាថ្មី មួយខែលក់រថយន្តបានជិត ៨៦០ ០០០គ្រឿង

អន្តរជាតិ

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ការលក់រថយន្តទូទាំងពិភពលោក របស់ក្រុមហ៊ុនខ្នាត​យក្ស Toyota Motor សម្រាប់ខែកក្កដា មានរហូតដល់ ៨៥៩ ៥០៦គ្រឿង ពោលកើនឡើង ៨% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនលក់រថយន្តបានច្រើនបំផុតលើលោកមួយនេះ ក៏បានរាយការណ៍ពីសន្ទុះផលិតកម្ម​នាខែកក្កដា ដែលកើនឡើងប្រមាណ ១៥% ទូទាំងសកលលោកថែមទៀត។

បន្ថែមពីនោះ ការលក់រថយន្តទូទាំងពិភពលោករបស់ក្រុមហ៊ុន Toyota សម្រាប់ឆមាសទីមួយ នៃឆ្នាំ២០២៣ នេះមានការកើនឡើងរហូតដល់ ៥,៤២លានគ្រឿង ពោលកើនប្រហែល ៥,៥% បើធៀបនឹងឆ្នាំទៅថែមទៀត។ នេះបើតាមរបាយការណ៍ពីគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Toyota។

សូមជម្រាបដែរថា ក្រុមហ៊ុនខ្នាតយក្សរបស់ជប៉ុនមួយនេះ បានចាប់ផ្ដើម​ដំណើការផលិតកម្ម​ឡើងវិញនាថ្ងៃពុធ បន្ទាប់ពីផ្អាកការផលិតទាំងស្រុងកាលពីថ្ងៃអង្គារ ដោយសារបញ្ហាបច្ចេកទេស​កុំព្យូទ័រ ដែលធ្វើឲ្យពួកគេមិនអាចបញ្ជាទិញគ្រឿងបន្លាស់រថយន្តបាន៕