ឧបនាយករដ្ឋមន្ត្រីថៃ លោក ប្រាវីត វុងស៊ូវ៉ាន់ បាននិយាយនាថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហានេះថា លោកនឹងលាលែងចេញពីតំណែងជាសមាជិកសភា ប៉ុន្តែនៅបន្តដើរតួជាមេដឹកនាំគណបក្ស Palang Pracharath ហៅកាត់ PPRP ដដែល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkokpost។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ប្រាវីត បាននិយាយទៅកាន់អ្នកសារព័ត៌មានថា៖ សូមកុំសួរខ្ញុំពាក់ព័ន្ធនឹងនយោបាយអី ព្រោះថាឆាប់ៗនេះ ខ្ញុំនឹងដើរតួតែជាមេបក្សប៉ុណ្ណោះ និងលែងសូវបង្ហាញមុខលើឆាកនយោបាយទៀតដែរ។
សូមរំលឹកដែរថា លោក ប្រាវីត មិនបានបញ្ជាក់លំអិតពីកាលបរិច្ឆេទលាលែងពីតំណែងជាសមាជិកសភាឡើយ ប៉ុន្តែលោកបានបញ្ជាក់យ៉ាងច្បាស់ថា តំណែងជាប្រធានបក្ស PPRP គឺលោកនៅបន្តកាន់ដដែល៕