លោកប្រាយុទ្ធ ចាន់អូចា ដើរចេញពីវិមានរដ្ឋាភិបាលជាលើកចុងក្រោយ ដោយទឹកមុខរីករាយ

អន្តរជាតិ

នាថ្ងៃទី៣១ ខែសីហានេះ លោកប្រាយុទ្ធ ចាន់អូចា បានបង្ហាញវត្តមាននៅវិមានរដ្ឋាភិបាលថៃ ជាលើកចុងក្រោយ ក្នុងនាមជានាយករដ្ឋមន្ត្រី ប៉ុន្តែលោកបានសន្យាថា នឹងបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីចាំផ្ទះ រហូតដល់គណៈរដ្ឋមន្ត្រីថ្មីត្រូវបានសម្ពោធ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីកាសែត Bangkokpost បានឲ្យដឹងថា បន្ទាប់ពីបង្ហាញការគោរពនៅទីសក្ការៈបូជា នៅវិមានរដ្ឋាភិបាល លោកប្រាយុទ្ធ បានប្រាប់អ្នកសារព័ត៌មានថា លោកនឹងចាកចេញពីវិមានរដ្ឋាភិបាល ដើម្បីភាពសមរម្យ ជាមួយនឹងក្ដីរីករាយ។

ជាការលាលើកចុងក្រោយ នាយករដ្ឋមន្ត្រីលើកទី២៩ របស់ថៃបានជូនពរឲ្យប្រទេសជាតិ ជួបតែសេចក្ដីសុខ និងភាពសប្បាយរុងរឿងរហូតទៅ។

សូមជម្រាបដែរថា ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានចាប់ផ្ដើមរដ្ឋប្រហារ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ ដើម្បីទម្លាក់អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា ចេញពីតំណែង ហើយលោកក៏ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី នាខែសីហា ក្នុងឆ្នាំដដែល ហើយគិតមកទល់ពេលនេះ លោកកាន់អំណាចរយៈពេល ៩ឆ្នាំ មុនបរាជ័យក្នុងការបោះឆ្នោតសកលសារនេះ៕