ម៉ាឡេស៊ីផ្ដល់ប្រាក់ជិត ២ពាន់លានដុល្លារ ជម្រុញផែនការឧស្សាហកម្មជាតិខ្នាតធំ

អន្តរជាតិ

ក្រសួងពាណិជ្ជកម្មម៉ាឡេស៊ីបាននិយាយនាថ្ងៃសុក្រ ទី៣១ ខែសីហានេះថា រដ្ឋាភិបាល​នឹង​បែងចែកទឹកប្រាក់ប្រហែល ៨,២ពាន់លានរីងហ្គីត ឬប្រមាណ ១,៧៧ពាន់លានដុល្លារ ដើម្បីជម្រុញ និងពន្លឿនផែនការឧស្សាហកម្មជាតិខ្នាតយក្ស ឲ្យរួចរាល់នៅត្រឹមឆ្នាំ២០៣០។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ផែនការមួយនោះគឺមានគោលបំណង អភិវឌ្ឍបន្ថែមនៅលើវិស័យផលិតកម្មឲ្យកាន់តែរីកចម្រើន ដោយបង្កើនការប្រកួតប្រជែងពីអាជីវកម្មខ្នាតតូច និងមធ្យម ដ៏ដូចជាតាមរយៈការបង្កើត​ការងារ ដែលទាមទារឲ្យមានសមត្ថភាពខ្ពស់ជាដើម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ជាមួយគ្នានោះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានលើកឡើងថា ផែនការមួយនេះ ត្រូវការថវិការវិនិយោគសរុបប្រមាណ ៩៥ពាន់លានរីងហ្គីត ដែលមួយភាគធំ​នឹងទទួលបានពីវិស័យឯកជន។

ជម្រាបបន្ថែមថា ផែនការមួយនេះក៏មានគោលបំណង បង្កើនតម្លៃនៃវិស័យផលិតកម្ម ៦,៥% ក្នុងរយៈពេល ៧ឆ្នាំ និងគម្រោងកំណើនការងារនៅក្នុងវិស័យមួយនេះឲ្យបាន ២,៣% ចាប់ពីឆ្នាំ២០២៣ តទៅ៕