ប្រធានគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF អ្នកស្រី Kristalina Georgieva បាននិយាយថា អ្នកស្រីមានកិច្ចពិភាក្សាដ៏មានប្រសិទ្ធភាពជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Qiang។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ប្រធានគ្រប់គ្រង IMF សង្ឃឹមយ៉ាងមុតមាំថា អាចធ្វើការជាមួយរដ្ឋាភិបាលក្រុងប៉េកាំង លើបញ្ហាមួយចំនួនដូចជា កត្តាបម្រែបម្រួលអាកាសធាតុ និងការគាំទ្រសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច។
ក្រៅពីជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីចិន អ្នកស្រី Georgieva ក៏បានជួបជាមួយប្រធានធនាគារកណ្ដាល លោក Pan Gongsheng ដែលទើបទទួលបានការតែងតាំង និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Liu Kun ផងដែរ។
ជម្រាបបន្ថែមថា ប្រធាន IMF កំពុងបំពេញទស្សនកិច្ចនៅប្រទេសចិន មុនបន្តធ្វើដំណើរចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី និងត្រូវបន្តដំណើរទៅប្រទេសឥណ្ឌា ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 ថែមទៀត៕