រដ្ឋាភិបាលចិន ត្រូវចាត់វិធានការបន្ថែម ទើបអាចស្រោចស្រង់វិស័យអចលនទ្រព្យបាន

អន្តរជាតិ

យោងតាមការចុះផ្សាយពីបណ្ដាញសារព័ត៌មាន CNA បានបង្ហាញថា រដ្ឋាភិបាលចិនគ្រោង​ចាត់វិធានការបន្ថែម រាប់បញ្ចូលទាំងការបន្ធូរបន្ថយការរឹតបន្តឹងទិញផ្ទះ អំឡុងពេលវិស័យ​អចលនទ្រព្យក្នុងស្រុក កំពុងស្ថិតក្នុងសភាពយ៉ាប់យ៉ឺន ដោយជាប់បំណុលវ័ណ្ឌក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានោះ ប្រភពជិតស្និទ្ធក៏បានទម្លាយដែរថា រដ្ឋមន្ត្រីនៃក្រសួងលំនៅឋាន ធនាគារកណ្ដាល និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ នឹងបើកកិច្ចប្រជុំមួយនាពេលខាងមុខ ដោយដាក់បង្ហាញនូវវិធានការ ដែលបានរៀបចំរយៈពេលប៉ុន្មានខែមកនេះ ក្រោមការណែនាំពីក្រុមប្រឹក្សារដ្ឋ។

គួររំលឹកដែរថា វិស័យអចលនទ្រព្យ គ្រប់គ្រងស្ទើរ ១/៤ នៃទំហំសេដ្ឋកិច្ចទាំងមូលនៃ​មហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ លើលោក ប៉ុន្តែវិស័យមួយនេះកំពុងផុងខ្លួនយ៉ាងជ្រៅ ក្នុងវិបត្តិបំណុលមិនធ្លាប់មាន ដែលធ្វើឲ្យប្រជាជនកំពុងបារម្ភ ខ្លាចបញ្ហានេះរីករាលដាល​ដល់វិស័យហិរញ្ញវត្ថុថែមទៀត។

សូមជម្រាបដែរថា ក្រុមវិនិយោគិនបរទេសកំពុងឃ្លាំមើលយ៉ាងជិតដិតលើវិស័យអចលនទ្រព្យ​នៅចិន បន្ទាប់ពីក្រុមហ៊ុនខ្នាតយក្ស Country Garden ទើបនឹងប្រកាសពីបំណុលជាង ១៩០ពាន់លានដុល្លារ ខណៈក្រុមហ៊ុន Evergrande ក្លាយជាក្រុមហ៊ុនជាប់បំណុលច្រើនបំផុត ៣០០ពាន់លានដុល្លារ ហើយវាក៏ជាមូលហេតុធំបំផុតមួយ ដែលធ្វើឲ្យវិស័យអចលនទ្រព្យ​នៅចិន ធ្លាក់ដល់ចំណុចមួយនេះ៕