នាថ្ងៃទី០២ ខែកញ្ញានេះ ព្រះរាជក្រឹត្យមួយត្រូវបានចេញដោយព្រះមហាក្សត្រ ហើយបានបោះពុម្ពនៅក្នុងព្រះរាជសារ អនុម័តលើជួរគណៈរដ្ឋមន្ត្រីថ្មី ដឹកនាំដោយនាយករដ្ឋមន្ត្រី Srettha Thavisin ដែលកាន់តួនាទីជារដ្ឋមន្ត្រីហិរញ្ញវត្ថុថែមទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Thaipbs។
ខាងក្រោមនេះគឺជាបញ្ជីឈ្មោះគណៈរដ្ឋមន្ត្រីថៃថ្មី ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី Srettha ៖
១/ លោក Phumtham Wechayachai រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកParnpree Bahiddha-Nukara រដ្ឋមន្ត្រីការបរទេស លោក Somsak Thepsuthink លោក Anutin Charnvirakul រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Pirapan Salirathavibhaga រដ្ឋមន្ត្រីថាមពលផង និងលោក Patcharawat Wongsuwan រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន កាន់តំណែងជាឧបនាយករដ្ឋមន្ត្រី
២/ លោក Puangpetch Chunlaiad កាន់តំណែងជារដ្ឋមន្ត្រីទីស្តីការនាយករដ្ឋមន្ត្រី
៣/ វរសេនីយ៍ឯកប៉ូលីស Thawee Sodsong កាន់តំណែងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌
៤/ លោក Phumtham Wechayachai កាន់តំណែងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
៥/ លោក Napintorn Srisunpang កាន់តំណែងជាងអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
៦/ លោក Sutin Klungsang កាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិ
៧/ លោក Cholnan Srikaew កាន់តំណែងជារដ្ឋមន្ត្រីសុខាភិបាលសាធារណៈ
៨/ លោក Santi Promphat កាន់តំណែងជាអនុប្រធានផ្នែកសុខភាពសាធារណៈ
៩/ លោក Parnpree Bahiddha-Nukara កាន់តំណែងជារដ្ឋមន្ត្រីការបរទេស
១០/ លោក Jakkapong Sangmanee កាន់តំណែងជាអនុរដ្ឋមន្ត្រីក្រសួងការបរទេស
១១/ លោក Pirapan Salirathavibhaga កាន់តំណែងជារដ្ឋមន្ត្រីថាមពល
១២/ នាយករដ្ឋមន្ត្រី Srettha Thavisin កាន់តំណែងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ
១៣/ លោក Julapun Amornvivat និង Krisana Jinavijarana កាន់តំណែងជាអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ
១៤/ លោក Sudawan Wangsuphakijkosol កាន់តំណែងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា
១៥/ លោក Varawut Silpa-archa កាន់តំណែងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្ស
១៦/ លោក Supamas Isarabhakdi កាន់តំណែងជារដ្ឋមន្ត្រីក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍
១៧/ លោក Thammanat Prompao កាន់តំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្ម
១៨/ លោក Anucha Nakasai និង Chaiya Promma កាន់តំណែងជាអនុរដ្ឋមន្ត្រីក្រសួងកសិកម្ម
១៩/ លោក Suriya Juangroonguangkit កាន់តំណែងជារដ្ឋមន្ត្រីដឹកជញ្ជូន
២០/ លោក Surapong Piyachote និង Manaporn Charoensri កាន់តំណែងជាអនុរដ្ឋមន្ត្រីដឹកជញ្ជូន
២១/ លោក Prasert Jantararauangtong កាន់តំណែងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល
២២/ ឧត្តមសេនីយ៍ប៉ូលិស Patcharawat Wongsuwan កាន់តំណែងជារដ្ឋមន្ត្រីធនធានធម្មជាតិ និងបរិស្ថាន
២៣/ លោក Anutin Charnvirakul កាន់តំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
២៤/ លោក Songsak Thongsri, Chada Thaised និង Kriang Kaltinan កាន់តំណែងជាអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
២៥/ លោក Phiphat Ratchakitprakarn កាន់តំណែងជារដ្ឋមន្ត្រីក្រសួងការងារ
២៦/ លោក Sermsak Pongpanich កាន់តំណែងជារដ្ឋមន្ត្រីក្រសួងវប្បធម៌
២៧/ ឧត្ដមសេនីយ៍ប៉ូលិស Permpoon Chidchob កាន់តំណែងជារដ្ឋមន្ត្រីក្រសួងអប់រំ
២៨/ លោក Surasak Phancharoenworakul កាន់តំណែងជាអនុរដ្ឋមន្ត្រីក្រសួងអប់រំ
២៩/ លោក Pimpatra Wichaikul កាន់តំណែងជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម
សូមជម្រាបដែរថា កន្លងមកនាយករដ្ឋមន្ត្រីថៃធ្លាប់បានបង្ហើបថា កិច្ចប្រជុំដំបូងរបស់គណៈរដ្ឋមន្ត្រីថ្មី នឹងផ្ដោតសំខាន់លើវិធានការកាត់បន្ថយតម្លៃឥន្ធនៈ៕