CEO ក្រុមហ៊ុនRenault៖ អឺរ៉ុបចាញ់ចិនដាច់ សម្រាប់ទីផ្សាររថយន្តអគ្គិសនី

អន្តរជាតិ

នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្ត Renault លោក Luca de Meo បាននិយាយថា ចិនមានទីផ្សារប្រកួតប្រជែងខ្ពស់ សម្រាប់រថយន្តអគ្គិសនី ហើយអឺរ៉ុបមិនអាចប្រៀបជាមួយចិន​បានឡើយ ចំពោះបញ្ហាមួយនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
FILE PHOTO: SEAT President and CEO Luca de Meo poses with the new Seat Arona car during a launch event in Barcelona, Spain June 26, 2017. REUTERS/Albert Gea/File Photo

“នៅចិនគឺពិតជាមានការប្រកួតប្រជែងខ្ពស់មែនទែន សម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់រថយន្តអគ្គិសនី ហើយអឺរ៉ុបត្រូវតែត្រៀមខ្លួន តាមឲ្យទាន់ចិនឲ្យលឿនបំផុត”។ នេះបើតាមសម្ដីរបស់លោក De Meo បានប្រាប់ទៅកាន់សារព័ត៌មាន RTL Radio។

សូមជម្រាបដែរថា ទីផ្សាររថយន្តអគ្គិសនីនៅចិនពិតជាមានសន្ទុះគួរឲ្យកត់សម្គាល់ តួយ៉ាង​ក្រុមហ៊ុន BYD ដែលបានកើបប្រាក់ចំណេញជាប់ៗគ្នាប៉ុន្មានឆ្នាំចុងក្រោយ និងវិវត្តខ្លួនទៅជា​ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំបំផុតលើលោក និងជាគូប្រជែងធំរបស់ក្រុមហ៊ុនមហាសេដ្ឋី​មានដាច់គេ Elon Musk គឺក្រុមហ៊ុន Tesla ថែមទៀត៕