កូរ៉េខាងត្បូង ផ្តល់ប្រាក់កម្ចីជាង ១៣០ពាន់លានដុល្លារ ដល់ក្រុមហ៊ុននាំចេញ ជំរុញការនាំចេញ ​និងទេសចរណ៍

អន្តរជាតិ

ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសកូរ៉េខាងត្បូងបាននិយាយថា ខ្លួននឹងផ្តល់ប្រាក់កម្ចីរហូតដល់ទៅ ១៨១ពាន់លានវ៉ុន ឬប្រមាណ ១៣៧ពាន់លានដុល្លារ ដល់បណ្តាក្រុមហ៊ុននាំចេញ រហូតដល់ដំណាច់ឆ្នាំនេះ ព្រមទាំងលើកលែងថ្លៃសេវាទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន ដើម្បីជំរុញការនាំចេញ និងវិស័យទេសចរណ៍។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មិនត្រឹមតែប៉ុណ្ណោះ រដ្ឋាភិបាលមានបំណងបង្កើនចំនួនភ្ញៀវទេសចរណ៍ចិន ពី ១លាននាក់ ទៅដល់ ១,៥លាននាក់ក្នុងមួយខែ ដោយកាត់បន្ថយតម្លៃធ្វើទិដ្ឋាការ និងរៀបចំកម្មវិធីកម្សាន្តផ្សេងៗជាមួយក្រុមហ៊ុនឯកជនផងដែរ។

ក្នុងនោះដែរ លោក Choo Kyung-ho ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បាននិយាយនៅក្នុងកិច្ចប្រជុំនាថ្ងៃចន្ទម្សិលមិញនេះថា៖ នៅក្នុងខែកញ្ញា សមតុល្យពាណិជ្ជកម្មទំនងជានៅតែមានអតិរេក ខណៈពេលដែលការធ្លាក់ចុះនៃការនាំចេញនឹងកាន់តែធូរស្រាលឡើងវិញ ហើយវាទំនងជាអាចហក់ឡើងក្នុងអំឡុងត្រីមាសទីបួនក៏ថាបាន។

ជាមួយគ្នានោះ អ្នកជំនាញនៅស្ថាប័នហិរញ្ញវត្ថុ ING បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចនៅត្រីមាសទី៣ អាចនឹងថយចុះពី ០,៦% មកនៅត្រឹម ០,២% បើធៀបនឹងត្រីមាសទី២ ខណៈតម្រូវការក្នុងស្រុកនៅតែអាចមានកំណើនយឺត៕