នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នឹងធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន-ឥណ្ឌាលើកទី២០ និងកិច្ចប្រជុំកំពូលអាស៊ីខាងកើតលើកទី១៨ នៅទីក្រុងហ្សាកាតា នាថ្ងៃទី០៧ ខែកញ្ញា តាមរយៈការអញ្ជើញពីប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Aninews បានបង្ហាញថា ម្ចាស់ផ្ទះកិច្ចប្រជុំកំពូល G20 នឹងចាកចេញទៅឥណ្ឌូណេស៊ីនាល្ងាចថ្ងៃទី០៦ ខែកញ្ញា ហើយនឹងវិលមកទីក្រុងញូវដេលីវិញ នាយប់ថ្ងៃបន្ទាប់ ដើម្បីត្រៀមខ្លួនរៀបចំវេទិកាកិច្ចប្រជុំកំពូល G20 នាថ្ងៃទី០៩ ដល់ទី១០ ខែកញ្ញា។
សូមជម្រាបដែរថា កិច្ចប្រជុំកំពូលអាស៊ីខាងកើត នឹងផ្ដល់ឱកាសសម្រាប់ក្រុមមេដឹកនាំអាស៊ាន និងដៃគូសន្ទនា ៨ផ្សេងទៀត រួមទាំងឥណ្ឌាផង ដើម្បីផ្លាស់ប្ដូរមតិយោបល់គ្នា សម្រាប់បញ្ហានៅក្នុងតំបន់ ក៏ដូចជាបញ្ហាសកលលោក៕