មេដឹកនាំឥណ្ឌូណេស៊ី និងវៀតណាម ជជែកគ្នាពីកិច្ចសហប្រតិបត្តិការរថយន្តអគ្គិសនី

អន្តរជាតិ

កាលពីថ្ងៃទី០៤ ខែកញ្ញា ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានជួបជជែកគ្នាជាមួយ​នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh នៅសណ្ឋាគារ Merdeka Palace ទីក្រុងហ្សាកាតា ពីកិច្ចសហប្រតិបត្តិការលើវិស័យរថយន្តអគ្គិសនី។ នេះបើតាមការឲ្យដឹងពីលោកស្រី Retno Marsudi រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូណេស៊ី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានោះ សារព័ត៌មាន Tempo បានរាយការណ៍បន្ថែមថា ជំនួបរវាង​ប្រធានាធិបតី ចូកូ និងថ្នាក់ដឹកនាំវៀតណាម គឺជាការបើកផ្លូវឲ្យធុរកិច្ចជនឥណ្ឌូណេស៊ី អាចវិនិយោគនៅក្រុមហ៊ុន​រថយន្តអគ្គិសនី VinFast បាន។

“ថ្នាក់ដឹកនាំទាំង២ បានស្វាគមន៍ចំពោះការអភិវឌ្ឍន៍ប្រព័ន្ធអេកូរថយន្តអគ្គិសនី ដោយវិស័យឯកជន និងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការ SOE រវាងប្រទេសទាំងពីរ”។ នេះបើតាមការបញ្ជាក់ពីលោកស្រី Marsudi។

សូមជម្រាបដែរថា ឥណ្ឌូណេស៊ី និងវៀតណាម សុទ្ធសឹងតែជាមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនី ពេញនិយមបំផុតប្រចាំតំបន់អាស៊ាន តួយ៉ាង​វៀតណាមមាន VinFast ខណៈឥណ្ឌូណេស៊ីមានធនធានធម្មជាតិរ៉ែនីកែលធំបំផុតលើលោក ដែលជាវត្ថុធាតុដើមសំខាន់បំផុតមួយ ក្នុងការផលិតអាគុយរថយន្ត៕