នាយករដ្ឋមន្ត្រីអូស្រា្តលី ស្កាត់ជួបលោក Li Qiang បញ្ជាក់ពីដំណើរទស្សនកិច្ចទៅចិន នៅឆ្នាំនេះ

អន្តរជាតិ

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានធ្វើការបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះ ថាលោកនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននៅឆ្នាំនេះ បន្ទាប់ពីបានជួបជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Qiang នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ាន ក្នុងប្រទេសឥណ្ឌូនេស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការប្រកាសនេះ បានកើតឡើង ចំពេលដែលរដ្ឋាភិបាលអូស្រ្តាលី និងចិន ហាក់កំពុងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពល្អ​ប្រសើរ​ឡើងវិញ បន្ទាប់ពីមានជម្លោះផ្នែកនយោបាយ ដោយនាំឱ្យឈានដល់ទៅការរឹតបន្តឹងទៅលើពាណិជ្ជកម្ម ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។

លោក Anthony បាននិយាយប្រាប់ទៅកាន់អ្នកសារព័ត៌មានថា ៖ “​ ខ្ញុំបានប្រាប់នាយករដ្ឋមន្ត្រីចិន លោក Li ថាយើងនឹងបន្តធ្វើកិច្ចសហប្រតិបត្តិការតាមលទ្ធភាព ដែលយើងអាចធ្វើទៅបាន។ ហើយខ្ញុំនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន នៅចុងឆ្នាំនេះ តបតាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ” ។

ជម្រាបជូនផងដែរថា ចំពោះការបញ្ជាក់អំពីដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងនេះ នឹងក្លាយជាលើកដំបូងហើយសម្រាប់មេដឹកនាំអូស្ត្រាលី ទៅកាន់ប្រទេសដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន ចាប់តាំងពីឆ្នាំ ២០១៦ មក ខណ:វាត្រូវបានគេរំពឹងទុកថានឹងជាជំហានដ៏សំខាន់មួយ ក្នុងការ​ស្តា​ស្ថិរភាពទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញ ៕