មនុស្សប្រមាណ ៣,៥លាននាក់ របូតងារជាសេដ្ឋីកាលពីឆ្នាំមុន

អន្តរជាតិ

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNN បានបង្ហាញថា មានមនុស្សប្រហែល ៣,៥លាននាក់​ទូទាំងសកលលោក បានរបូតតំណែងជាសេដ្ឋីក្នុងឆ្នាំ ២០២២ ដោយសារបញ្ហាសេដ្ឋកិច្ចមិន​អំណោយផល និងការធ្លាក់ថ្លៃនៃតម្លៃភាគហ៊ុនយ៉ាងគំហុក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនោះ ចំនួនសេដ្ឋីនៅអាមេរិកបានថយចុះរហូតដល់ ១,៨លាននាក់ ប៉ុន្តែមហាអំណាចលោក​ខាងលិច នៅតែជាប្រទេសមានអ្នកមានរស់នៅច្រើនបំផុតលើលោក ពោលចំនួនបុគ្គលមានទ្រព្យលើសពី ៥០លានដុល្លារ កំពុងរស់នៅអាមេរិកមានចំនួនច្រើនជាង ១២០ ០០០នាក់។

របាយការណ៍ដដែលបានបញ្ជាក់ថា ទ្រព្យសម្បត្តិឯកជនសរុបក្នុងឆ្នាំ ២០២២ មានការថយចុះ​ដល់ ១១,៣ទ្រីលានដុល្លារ ឬប្រហែល ២,៤% មកនៅត្រឹម ៤៥៤,៤ទ្រីលានដុល្លារ ខណៈការថយ​ចុះភាគច្រើន កើតមានឡើងនៅប្រទេសអ្នកមាន។

សូមជម្រាបដែរថា កាលពីឆ្នាំ២០២២ អាមេរិកបានខាតបង់ទ្រព្យសម្បត្តិសរុប ៥,៩ទ្រីលានដុល្លារ បន្ទាប់ពីកើបលុយបានក្រែលរហូតដល់ ១៩,៥ទ្រីលានដុល្លារ ក្នុងឆ្នាំ២០២១៕