ទំហំទ្រព្យសម្បត្តិសកលអាចនឹងកើនឡើង ៣៨% ក្នុងរយៈពេល ៥ឆ្នាំខាងមុខ និងអាចឡើងដល់ ៦២៩ទ្រីលានដុល្លារ ត្រឹមឆ្នាំ២០២៧ ដែលភាគច្រើនបណ្ដាលមកពីកំណើនសេដ្ឋកិច្ចនៃប្រទេសមានចំណូលមធ្យម ខណៈបច្ចុប្បន្នទំហំទ្រព្យសម្បត្តិសកលមាន ៤៥៤,៤ទ្រីលានដុល្លារ។ នេះបើតាមការព្យាករណ៍ពីធនាគារ UBS។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ប្រភពដដែលបន្ថែមថា ទ្រព្យសម្បត្តិជាមធ្យមសម្រាប់បុគ្គលម្នាក់ដែលធ្លាប់មាន ៨៤ ៧១៨ដុល្លារ អាចនឹងកើនដល់ ១១០ ២៧០ដុល្លារ ក្នុងរយៈពេលដូចគ្នានោះ។
សូមជម្រាបដែរថា កាលពីឆ្នាំ២០២២ ប្រទេសអ្នកមានដូចជាអាមេរិក ទទួលរងផលប៉ះពាល់ជាខ្លាំង ដោយសារអស្ថិរភាពនៃសេដ្ឋកិច្ចសកល ដែលបណ្ដាលឲ្យខាតបង់ទឹកប្រាក់រហូតដល់ ៥,៩ទ្រីលានដុល្លារ ប៉ុន្តែនៅតំបន់មានចំណូលមធ្យម ដូចជានៅអាស៊ានវិញ គឺមានកំណើនគួរឲ្យកត់សម្គាល់ ពោលកាលពីឆ្នាំ២០២២ អាស៊ានមានកំណើនសេដ្ឋកិច្ចដល់ ៥,៧% ឯណោះ៕