Apple ខាតលុយជិត ២០០ពាន់លានដុល្លារ ត្រឹមរយៈពេល២ថ្ងៃ

អន្តរជាតិ

ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Apple បានប្រកាសពីការខាតបង់មិនធ្លាប់មាន ពោលតម្លៃហ៊ុន​ធ្លាក់ចុះ ២ថ្ងៃជាប់គ្នា និងធ្វើឲ្យក្រុមហ៊ុនខាតបង់ទឹកប្រាក់ប្រហែលជិត ២០០ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន BBC បានឲ្យដឹងថា ការខាតបង់ដ៏សម្បើមនេះ គឺកើតឡើង​ត្រឹមរយៈពេល ២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលចិន​ហាមប្រាមមិនឲ្យមន្ត្រីរបស់ខ្លួន យកទូរស័ព្ទ ឬប្រើប្រាស់ iPhone អំឡុងពេលធ្វើការ។

ជាមួយគ្នានោះគេហទំព័រ Bloomberg ក៏បានរាយការណ៍បន្ថែមថា ការហាមប្រាមសារនេះ អាចនឹងប្រើជាមួយបុគ្គលិកក្រុមហ៊ុន និងភ្នាក់ងារទាំងអស់ ដែលគ្រប់គ្រងដោយរដ្ឋាភិបាលថែមទៀតផង។

គួររំលឹកដែរថា ជុំវិញមូលហេតុនៃការហាមប្រាមនេះ គឺអាចជាការសងសឹកទៅលើរដ្ឋាភិបាល​អាមេរិក ដែលបានដាក់គំនាបទៅលើក្រុមហ៊ុនបច្ចេកវិទ្យាចិន TikTok ខណៈ​ចិនក៏មានបំណង​ចង់កាត់បន្ថយការពឹងផ្អែក ទៅលើបច្ចេកវិទ្យាអាមេរិកផងដែរ។

សូមជម្រាបបន្ថែមថា ចិនគឺជាទីផ្សារធំបំផុតទី៣ របស់ក្រុមហ៊ុន Apple ដែលអាចរកចំណូលឲ្យ​ក្រុមហ៊ុនយក្សអាមេរិក បានប្រហែល ១៨% នៃប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុនមានតម្លៃ​ថ្លៃបំផុតលើលោក៕