តួកគី ក្លាយជាប្រទេសចុងក្រោយ ដែលត្រូវបានអនុញ្ញាតឱ្យនាំចូលស៊ុតមកសិង្ហបុរី

អន្តរជាតិ

យោងតាមការប្រកាសរបស់ទីភ្នាក់ងារអាហារសិង្ហបុរី (SFA) នៅថ្ងៃសុក្រនេះ បាននិយាយថា ប្រទេសខ្លួន នឹងចាប់ផ្តើមបើកការនាំចូលស៊ុត ពីប្រទេសតួកគី ដើម្បីបំពេញតម្រូវការនៅក្នុងស្រុកបន្ថែម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញសេចក្តីប្រកាសចុងក្រោយនេះ នឹងបង្កើនចំនួនប្រទេស និងតំបន់ ដែលអាចធ្វើការនាំចូលស៊ុតមកកាន់សិង្ហបុរី ឡើងដល់ ១៩ ប្រទេស ពោលគឺកើនពីចំនួន ១២ ប្រទេស កាលពីក្នុងឆ្នាំ ២០១៩ ។

នៅក្នុងការបង្ហោះមួយ លើបណ្តាញសង្គមហ្វេសប៊ុក SFA បាននិយាយថា ៖ ” ខណ:ពេលដែលកំពុងបន្តពង្រឹងសន្តិសុខស្បៀងអាហាររបស់យើង យើងក៏ទទួលស្គាល់ផងដែរថា គ្មានប្រទេសណាមួយ អាចគេចផុតពីភាពមិនប្រាកដប្រជា នៅក្នុងការផ្គត់ផ្គង់ស្បៀងអាហារពិភពលោកបាននោះឡើយ “​។

ទន្ទឹមនឹងនេះ SFA ក៏បានលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់ក្នុងប្រទេសទាំងអស់ ចូលរួមចំណែក ចំពោះភាពបត់បែនជាមួយនឹងជម្រើសអាហារថ្មីៗ នៅក្នុងករណីដែលមានការរំខានណាមួយ។ ហើយបើកចំហរ និងសម្របខ្លួនទៅនឹងការស្វែងរកប្រភពអាហារថ្មីៗ ដើម្បីបោះជំហានទៅរកការកសាងភាពធន់ ទៅនឹងអាហាររបស់ប្រទេសសិង្ហបុរី ផងដែរ។

ជម្រាបជូនផងដែរថា តួកគី គឺជាប្រទេសចុងក្រោយបង្អស់ ដែលត្រូវបានដាក់ចូលទៅក្នុងបញ្ជីប្រទេស អាចនាំចូលស៊ុតមកកាន់សិង្ហបុរីបាន បន្ទាប់ពីឥណ្ឌូនេស៊ី ដែលទទួលបានការបើកភ្លើងខៀវឱ្យមានការនាំចូល កាលពីខែមេសា ខណ:បច្ចុប្បន្ន មានការនាំចូលប្រហែល ៧០% នៃការផ្គត់ផ្គង់ស៊ុតសរុប របស់សិង្ហបុរី ៕