រុស្ស៊ី ពិចារណាដាក់ប្រទេសនៅអាស៊ានមួយ ក្នុងបញ្ជីភ្ញៀវទេសចរមិនត្រូវការទិដ្ឋាការ

អន្តរជាតិ

យោងតាមសារព័ត៌មាន VN Express បានចុះផ្សាយថា រដ្ឋាភិបាលរុស្ស៊ីកំពុងពិចារណាបន្ថែម ក្នុងការអនុញ្ញាតអោយអ្នកទេសចរម៉ាឡេស៊ីអាចធ្វើដំណើរចូលទឹកដីរុស្ស៊ីបាន ដោយពុំចាំបាច់ទាមទារទិដ្ឋាការ ខណៈកន្លងមករុស្ស៊ីបានអនុញ្ញាតដល់បណ្តាប្រទេសមួយចំនួនរួមមាន គុយវ៉ែត អូម៉ង់់ បារ៉ែន និងអារ៉ាប៊ីសាអូឌីត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនោះផងដែរ រដ្ឋមន្ត្រីអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី លោក Maxim Reshetnikov បាននិយាយថា យើងកំពុងធ្វើការឆ្ពោះទៅរកការបង្កើតរបបគ្មានទិដ្ឋាការ ជាមួយបណ្តាប្រទេសនៅមជ្ឈិមបូព៌ា និងអាស៊ីខាងត្បូង។

ការលើកលែងទិដ្ឋាការនេះត្រូវបានគេរំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើនទៅកាន់ប្រទេសរុស្ស៊ី ជាពិសេសពួកក្រុមអភិជន។

សូមជម្រាបដែរថា កាលពីខែសីហាឆ្នាំ ២០២២កន្លងទៅ ប្រទេសរុស្ស៊ីក៏បានដាក់បញ្ចូលប្រទេសកម្ពុជា រួមជាមួយវៀតណាម និងមីយ៉ាន់ម៉ា ចូលទៅក្នុងបញ្ជីប្រទេសដែលអាចធ្វើដំណើរទៅរុស្ស៊ីបាន តាមរយៈការធ្វើទិដ្ឋាការអេឡិចត្រូនិច៕