ចំពោះមុខលោកពូទីន មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាគាំទ្ររុស្ស៊ីដោយគ្មានលក្ខខណ្ឌដល់ទីបញ្ចប់

អន្តរជាតិ

អំឡុងកិច្ចប្រជុំកំពូលរវាងកូរ៉េខាងជើង និងរុស្ស៊ី លោក គីម ជុងអ៊ុន បាននិយាយនៅចំពោះមុខប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីនថា លោកនឹងប្ដេជ្ញាឈរជាមួយ និងគាំទ្ររុស្ស៊ីពេញទំហឹង រហូតដល់ទីបញ្ចប់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

“នៅក្នុងជួរមុខនៃការប្រឆាំងនឹងចក្រពត្តិនិយម និងឯករាជ្យភាព ខ្ញុំនឹងឈរជាមួយរូស្ស៊ី គាំទ្ររុស្ស៊ីពេញទំហឹង និងគ្មានលក្ខខណ្ឌអ្វីទាំងអស់។ ខ្ញុំឆ្លៀតឱកាសនេះ បង្ហាញគ្រប់គ្នា​ឲ្យដឹងកាន់តែច្បាស់”។ នេះបើតាមសម្ដីរបស់លោក គីម បាននិយាយ។

បន្ថែមពីនោះ មេដឹកនាំកូរ៉េខាងជើង បានថ្លែងអំណរគុណចំពោះការអញ្ជើញពីប្រធានាធិបតីរុស្ស៊ី ក្នុងដំណើរទស្សនកិច្ចមួយនេះ ហើយលោកក៏បានសរសើររុស្ស៊ី ដែលបានក្រោកឈរឡើងប្រឆាំងនឹងកងកម្លាំងអនុត្តរភាព ដើម្បីការពារបូរណភាពទឹកដី និងសន្តិសុខរបស់ពួកគេ។

មេដឹកនាំទាំង២ ក៏បានលើកឡើងថា ពួកគេនឹងជជែកគ្នាពីបញ្ហាជាច្រើន ដែលរួមមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បញ្ហាមនុស្សធម៌ និងបញ្ហាផ្សេងៗក្នុងតំបន់ ខណៈលោក គីម សង្ឃឹមថា ដំណើរទស្សនកិច្ចមួយនេះ នឹងជួយឲ្យទំនាក់ទំនងកូរ៉េខាងជើង និងរុស្ស៊ី ឈានដល់ចំណុចកំពូលថ្មីមួយទៀត៕