មន្ត្រីជាន់ខ្ពស់ចិនរូបណាអញ្ជើញទទួលបដិសណ្ឋារកិច្ចសម្ដេចធិបតី ហ៊ុន ម៉ាណែត នៅប្រលានយន្តហោះក្រុងប៉េកាំង

អន្តរជាតិ

ប៉ុន្មានម៉ោងក្រោយចាកចេញពីកម្ពុជា សម្ដេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលអញ្ជើញដល់រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិនហើយ នៅរសៀលថ្ងៃព្រហស្បតិ៍ទី១៤កញ្ញានេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ ចំនួន ៣ថ្ងៃ តបការអញ្ជើញពីនាយករដ្ឋមន្ត្រីចិន លោក Li Qiang។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្រាប់ការមកដល់ទឹកដីនៃប្រទេសចិននេះ សង្កេតឃើញមានមន្ត្រីជាន់ខ្ពស់ចិនចំនួន ២រូប ទទួលបដិសណ្ឋារកិច្ច និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូ គឺលោក ណុង រ៉ុង អនុរដ្ឋមន្ត្រីការបរទេសចិន និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនធាន។

យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា គណៈប្រតិភូដែលអញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ា ណែត បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិននាពេលនេះ រួមមាន៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រី ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំផ្នែកឯកជន ជាច្រើនរូប ផង ដែរ។

ក្នុងដំណើរទស្សនកិច្ចដែលបង្ហាញឱ្យឃើញពីនយោបាយពូនជ្រុំចំណងមិត្តភាពកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំថែមទៀត។ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជួបសម្តែងការគួរ សម និងពិភាក្សាការងារជាមួយប្រធានាធិបតីចិន,ប្រធាន សភា តំណាងប្រជាជនចិន។

ជាមួយគ្នានោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយលោក លី ឈាង នាយករដ្ឋ មន្ត្រី ចិន ហើយនាយករដ្ឋមន្ត្រី ទាំង ពីរ ក៏នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារ សហប្រតិបត្តិ ការ មួយ ចំនួន ផងដែរ។

ក្រៅតែពីការបំពេញទស្សនកិច្ចជាផ្លូវការហើយនោះ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តីក៏ នឹងអញ្ជើញចូលរួមពិព័រណ៍អាស៊ាន-ចិន លើកទី២០ ពីថ្ងៃទី១៦ ដល់១៧ ខែកញ្ញា នៅ ទីក្រុង ណាននីង តំបន់ស្វយ័តក្វាងស៊ីផងដែរ៕