ម៉ិកស៊ិក ដណ្តើម​តំណែង​ចិន ក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាមេរិក

អន្តរជាតិ

ម៉ិកស៊ិក បានវ៉ាដាច់ប្រទេសចិន ក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាមេរិក ចំពេលដែលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន កំពុងងាកមកបង្កើនការនាំចូលទំនិញពីប្រទេសជិតខាងរបស់ខ្លួន និងកាត់បន្ថយការពឹងផ្នែកទៅលើប្រទេសមហាអំណាចសេដ្ឋកិច្ចធំលំដាប់ទីពីររបស់ពិភពលោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែល បានរាយការណ៍ទៀតថា ម៉ិកស៊ិក បានបង្កើនចំណែកដល់ទៅ ១៥% នៃការនាំចូលសរុបរបស់សហរដ្ឋអាមេរិក នៅក្នុងខែកក្កដា បើធៀបទៅនឹងប្រទេសចិន ដែលមានចំណែកត្រឹម ១៤,៦% ។

ទន្ទឹមនឹងនោះ ការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅក្នុងប្រទេសម៉ិកស៊ិក ក៏បានកើនឡើងដល់ជាង ៤០% ផងដែរ នៅឆ្នាំនេះ ដោយសារតែក្រុមហ៊ុនអាមេរិក កំពុងព្យាយាមងាកចេញពីប្រទេសចិន កាន់តែច្រើនឡើង។

គួរឱ្យដឹងថា កំណើននេះ បានកើតឡើង ចំពេលដែលក្រុមហ៊ុន Tesla គ្រោងនឹងចាប់ផ្តើមសាងសង់រោងចក្រដំឡើងថ្មី តម្លៃ ៥ពាន់លានដុល្លាររបស់ខ្លួន នៅក្នុងទីក្រុង Monterrey រដ្ឋ Nuevo León ប្រទេសម៉ិកស៊ិក ។

ជម្រាបជូនផងដែរថា ទំនាក់ទំនងរវាងអាមេរិក និងចិន កាន់តែមានភាពល្អក់កករឡើង ខណ:កាលពីខែមុន ប្រធានាធិបតី លោក ចូ បៃដិន និងសភា បានដាក់កំហិតពាណិជ្ជកម្មទៅលើរដ្ឋាភិបាលទីក្រុងប៉េកាំង ជុំវិញផែនការការពារផលិតកម្មបន្ទះឈីបក្នុងស្រុក និងការផលិតដែលទាក់ទងទៅនឹងបច្ចេកវិទ្យាផ្សេងទៀត ៕