មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ក្រោយធ្វើកូដកម្មបង្អត់អាហារ

អន្តរជាតិ

នាថ្ងៃទី១៨ ខែកញ្ញានេះ មេបក្សប្រឆាំងរដ្ឋាភិបាលកូរ៉េខាងត្បូង លោក Lee Jae-Myung ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីលោកបានធ្វើកូដកម្មបង្អត់អាហារ ប្រឆាំងនឹងគោលនយោបាយរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា អតីតបេក្ខភាពប្រធានាធិបតីរូបនេះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅទីក្រុងសេអ៊ូលនាព្រឹកថ្ងៃចន្ទ បន្ទាប់ពីលោកមានអាការៈ​បាត់បង់ជាតិទឹក និងវិលមុខខ្លាំង។

គួររំលឹកដែរថា មេដឹកនាំគណបក្សប្រជាធិបតេយ្យកូរ៉េ បានចាប់ផ្ដើមធ្វើកូដកម្ម កាលពីថ្ងៃទី៣១ ខែសីហា ដោយរិះគន់រដ្ឋាភិបាលលើការអសមត្ថភាពគ្រប់គ្រងសេដ្ឋកិច្ច ការគម្រាមកំហែងលើសិទ្ធសេរីភាពនៃប្រព័ន្ធផ្សព្វផ្សាយ និងភាពបរាជ័យក្នុងការប្រឆាំងគោលការណ៍បញ្ចេញទឹកវិទ្យុសកម្ម ពីរោងចក្រនុយក្លេអ៊ែរ Fukushima ចូលក្នុងមហាសមុទ្រ។

ជាមួយគ្នានោះ បើទោះជា​លោក Lee កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្ដី ប៉ុន្តែអាជ្ញាធរបាន​ដាក់ចេញនូវដីកាចាប់ខ្លួនរូបលោក ពាក់ព័ន្ធនឹងករណីពុករលួយ និងស៊ីសំណូក​មួយចំនួន ខណៈមេដឹកនាំបក្សប្រឆាំងវ័យ ៥៨ឆ្នាំ ច្រានចោលការចោទប្រកាន់ទាំងនោះ ដោយអះអាងថា ជាល្បិចនយោបាយ ធ្វើស៊ីលោកតែប៉ុណ្ណោះ៕