G7 មើលឃើញថា សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន នឹងអូសបន្លាយពេលយូរទៀត

អន្តរជាតិ

ក្រុមប្រទេស G7 បានមើលឃើញថា ប្រទេសរុស្ស៊ីមានបំណង និងបានតាំងលំនៅសម្រាប់ការធ្វើ​សង្គ្រាមនៅអ៊ុយក្រែន រយៈពេលយូរជាងនេះថែមទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានោះ អាមេរិក និងសមាជិក G7 ទាំងអស់ក៏បានត្រៀមជំនួយសម្រាប់រដ្ឋាភិបាលអ៊ុយក្រែន ទាំងផ្នែកសេដ្ឋកិច្ច និងយោធា ក្នុងការធ្វើសង្គ្រាមរ៉ាំរ៉ៃនេះផងដែរ។

ក្រុមប្រទេសលោកខាងលិច បានផ្ដល់ជំនួយរាប់ពាន់លានដុល្លារ ទាំងផ្នែកយោធា និងសេដ្ឋកិច្ច ដើម្បីជួយដល់ប្រទេសអ៊ុយក្រែន តាំងពីរុស្ស៊ីបើកការឈ្លានពានទ្រង់ទ្រាយធំកាលពីខែកុម្ភៈ ឆ្នាំ២០២២ ដោយក្នុងនោះអាមេរិកបានផ្ដល់ជំនួយច្រើនជាងគេ។

ជម្រាបជូនដែរថា គិតមកទល់ពេលនេះ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន រយៈពេលជិត១៩ខែ បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកជាខ្លាំង ពោលប្រទេសទាំង២ គឺជាអ្នកនាំចេញស្រូវសាលីធំបំផុតមួយនៅលើលោក ហើយដោយសារសង្គ្រាមធ្វើឲ្យការនាំចេញ មានការថយចុះ បង្កជាហានិភ័យនៃបញ្ហាកង្វះស្បៀងអាហារពិភពលោកថែមទៀត៕