កាលពីថ្ងៃទី១៩ ខែកញ្ញា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបង្ហាញវត្តមានជាមួយមេដឹកនាំពិភពលោក នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ដោយអំពាវនាវឲ្យពិភពលោក បន្តគាំទ្រអ៊ុយក្រែន ប្រឆាំងនឹងការឈ្លានពានពីរុស្ស៊ី។ នេះបើតាការចុះផ្សាយពីសារព័ត៌មាន CNA។

“រុស្ស៊ីជឿថា ពិភពលោកមានភាពភ័យខ្លាច និងអនុញ្ញាតឲ្យរុស្ស៊ីបន្តការលុកលុយលើអ៊ុយក្រែន ដោយគ្មានខ្លាចញញើតសោះ។ បើសិនជាពួកយើង ឈរអោបដៃមើលអ៊ុយក្រែនបែបនេះ តើឯករាជ្យភាពលើពិភពលោក អាចធានាបានសន្តិសុខដែរទេ?”។ នេះបើតាមសម្ដីរបស់លោក បៃដិន បាននិយាយ។
ប្រធានាធិបតីអាមេរិករូបនេះបន្ថែមថា៖ មានតែរុស្ស៊ីម្នាក់គត់ ដែលនឹងទទួលខុសត្រូវចំពោះការខូចខាតនៃសង្គ្រាមមួយនេះ ហើយមានតែពួកគេប៉ុណ្ណោះ ដែលអាចបញ្ចប់សង្គ្រាមមួយនេះបានភ្លាមៗ។
សូមជម្រាបដែរថា តាំងពីរុស្ស៊ីបើកការវាយលុកលើប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ក្រុមប្រទេសលោកខាងលិច បានព្យាយាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី និងបន្តផ្ដល់ជំនួយរាប់ពាន់លានដុល្លារទៅកាន់អ៊ុយក្រែន ខណៈបច្ចុប្បន្នសង្គ្រាមមួយនេះនៅមិនទាន់មានសញ្ញាថានឹងបញ្ចប់នាពេលឆាប់ៗនេះឡើយ៕