ក្រុមហ៊ុនប្រេងឥន្ធនៈ និងឧស្ម័ន Exxon Mobil Corp រំពឹងថា ប្រាក់ចំណូលបានពីការលក់ប្រេង និងឧស្ម័នរបស់ខ្លួន អាចឈានដល់ ១៦ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២៧ កើនឡើងប្រហែល ៤ពាន់លានដុល្លារ ពីចំណូលដែលទទួលបានសព្វថ្ងៃ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមហ៊ុនប្រេងធំបំផុតរបស់អាមេរិក កំពុងសម្រុកចម្រាញ់ប្រេងយ៉ាងច្រើននៅក្នុងឆ្នាំនេះ ដើម្បីបង្ហាញពីមហិច្ឆតា ក្នុងការពង្រីកខ្លួន។
គួររំលឹកដែរថា រោងចក្រ Exxon នៅទីក្រុង Beaumont រដ្ឋតិចសាស់ បានពង្រីកវិសាលភាពកាន់តែធំកាលពីខែមករា ដោយបង្កើនសមត្ថភាពផលិតបាន ២៥០ ០០០បារ៉ែល ក្នុងមួយថ្ងៃ ខណៈបច្ចុប្បន្នរោងចក្រ Exxon នៅរដ្ឋតិចសាស់ គឺមានសមត្ថភាពផលិតបានរហូតដល់ ៦១៩ ០២៤បារ៉ែលក្នុងមួយថ្ងៃ៕