Toshiba នឹងបាត់មុខពីទីផ្សារហ៊ុនជប៉ុន ក្រោយប្រកាសលក់ក្រុមហ៊ុនក្នុងតម្លៃ ១៤ពាន់លានដុល្លារ

អន្តរជាតិ

Toshiba ដែលត្រូវបានចាត់ទុកថាជាក្រុមហ៊ុនមានវ័យចំណាស់ជាងគេ និងធំបំផុតរបស់ប្រទេស គ្រោងនឹងបញ្ចប់ប្រវត្តិសាស្រ្តរយ:ពេល ៧៤ ឆ្នាំរបស់ខ្លួន ពីទីផ្សារភាគហ៊ុនជប៉ុន បន្ទាប់ពីត្រូវបានអ្នកវិនិយោគឯកជនមួយក្រុម ទិញយកភាគហ៊ុន ក្នុងចំនួនដ៏ច្រើន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ជប៉ុនមួយនេះ បានធ្វើការប្រកាសថា សម្ព័ន្ធដែលដឹកនាំយកក្រុមហ៊ុនឯកជន Japan Industrial Partners (JIP) បានទិញភាគហ៊ុនក្នុងចំនួន ៧៨,៦៥% នៅក្នុងក្រុមហ៊ុនរបស់ខ្លួន ។

ជុំវិញកិច្ចព្រមព្រៀងនេះ នឹងធ្វើឱ្យ JIP ទទួលបានសិទ្ធិក្នុងការកាន់កាប់ភាគហ៊ុនច្រើនជាង ២ភាគ៣ នៅក្នុងក្រុមហ៊ុន Toshiba ជាមួយតម្លៃទិញយកនៅក្នុងចំនួន ១៤ពាន់លានដុល្លារ ។

បន្ថែមពីនេះ ក្រុមហ៊ុន Toshiba ដែលបានបង្កើតឡើងដំបូង តាំងពីឆ្នាំ ១៨៧៥ មកនោះ នឹងត្រូវដកភាគហ៊ុនចេញពីទីផ្សារហ៊ុនជប៉ុន យ៉ាងឆាប់នៅត្រឹមចុងឆ្នាំ ២០២៣ នេះ ។

ប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Toshiba លោក Taro Shimada បានធ្វើការបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ “ឥឡូវនេះ ក្រុមហ៊ុន នឹងបោះជំហានដ៏សំខាន់មួយឆ្ពោះទៅកាន់អនាគតថ្មី ជាមួយនឹងម្ចាស់ភាគហ៊ុនថ្មី” ៕