មហាសេដ្ឋីអាមេរិក ប្រកាសលាលែងពីប្រធានក្រុមហ៊ុនសារព័ត៌មាន Fox News

អន្តរជាតិ

មហាសេដ្ឋីអាមេរិក Rupert Murdoch បានប្រកាសលាលែងពីតំណែងជាប្រធានក្រុមហ៊ុន​បណ្ដាញសារព័ត៌មាន Fox Corporation និង News Corporation កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

“សម្រាប់អាជីពពេញមួយជីវិតមួយនេះ ខ្ញុំតែងតែរវល់ជាមួយព័ត៌មានប្រចាំថ្ងៃ និងគោលគំនិតថ្មីៗ ប៉ុន្តែវាគួរតែដល់ពេលហើយដែលខ្ញុំត្រូវរកអ្វីថ្មី សម្រាប់ជីវិតចុងក្រោយ ហើយការចាកចេញនេះ​ក៏គ្មានការព្រួយបារម្ភឡើយ ព្រោះពួកយើងមានក្រុមការងារដែលមានសមត្ថភាពពិសេសៗជាច្រើន”។ នេះបើតាមសម្ដីរបស់​មហាសេដ្ឋីវ័យ ៩២ឆ្នាំ បាននិយាយទៅកាន់បុគ្គលិក។

ជាមួយគ្នានោះ កូនប្រុសច្បងរបស់មហាសេដ្ឋីមានទ្រព្យសម្បត្តិប្រហែល ១៧ពាន់លានដុល្លារ លោក Lachlan Murdoch នឹងត្រូវឡើងតំណែងជាប្រធានក្រុមហ៊ុនបន្តពីឪពុក ខណៈលោក Rupert សរសើរកូនប្រុសម្នាក់នេះថា ជាមេដឹកនាំដែលមានឆន្ទៈ និងគោលការណ៍ច្បាស់លាស់។

សូមជម្រាបដែរថា ក្រុមហ៊ុន Fox និង News Corporation គឺជាក្រុមហ៊ុនបណ្ដាញសារព័ត៌មាន​ដ៏មានឥទ្ធិពលបំផុតមួយនៅអាមេរិក ដោយមានបុត្រសម្ព័ន្ធដូចជា The Wall Street Journal និង New York Post ជាដើម៕