Toyota មាន​មហិច្ឆតា​ បង្កើនការផលិតរថយន្តអគ្គីសនីឱ្យដល់ ៦ សែនគ្រឿង នៅឆ្នាំ២០២៥

អន្តរជាតិ

យោងតាមការចុះផ្សាយពីសារព័ត៌មាន ​Nikkei បានរាយការណ៍ថា ក្រុមហ៊ុន Toyota Motor នឹងបង្កើនការផលិតរថយន្តអគ្គិសនីម៉ាក Toyota និងម៉ាកប្រណីត Lexus របស់ខ្លួន ឱ្យបានច្រើនជាងមុន ៣ ដង នៅឆ្នាំ ២០២៥ ខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលនេះ បានបង្ហាញឱ្យដឹងទៀតថា ក្រុមហ៊ុនរថយន្តខ្នាតយក្សរបស់ជប៉ុនមួយនេះ មាន​មហិច្ឆតា​ ក្នុងការបង្កើនការផលិតរថយន្តអគ្គិសនីរបស់ខ្លួនបន្តិចម្តងៗ ឱ្យដល់ប្រហែល ១៥០ ០០០ គ្រឿង នៅឆ្នាំ ២០២៣ និងឱ្យដល់ចំនួន ១៩០ ០០០ នៅឆ្នាំ ២០២៤ មុនអាចឈានដល់ ៦០០ ០០០ គ្រឿង នៅឆ្នាំ ២០២៥ ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Toyota បាននិយាយថា ខ្លួនក៏កំពុងកំណត់គោលដៅ ក្នុងលក់រថយន្ត EV ឱ្យបាន ១,៥ លានគ្រឿង នៅឆ្នាំ ២០២៦ និង ៣,៥ លានគ្រឿង នៅឆ្នាំ ២០៣០ ខាងមុខផងដែរ ឬប្រហែលនឹងមួយភាគបីនៃបរិមាណនៃការលក់សរុបលើពិភពលោក នាពេលបច្ចុប្បន្ន។

ជម្រាបជូនផងដែរថា កាលពីឆ្នាំមុន ក្រុមហ៊ុន​ Toyota អាចលក់រថយន្ត EV បានតិចជាង ២​៥ ០០០ គ្រឿងប៉ុណ្ណោះ នៅទូទាំងពិភពលោក រួមទាំងម៉ាក Lexus របស់ខ្លួន ផងដែរ ពោលគឺមានសន្ទុះទាបជាងឆ្ងាយ ពីក្រុមហ៊ុនគូប្រជែង ដូចជា Tesla និង BYD ជាដើម៕