កាលពីថ្ងៃទី២៦ ខែកញ្ញា សមាជិកក្រុមចម្រៀង BlackPink គឺកញ្ញា Lisa បានធ្វើដំណើរទៅដល់ប្រទេសបារាំង ដោយគេសង្កេតឃើញថា អ្នកដែលមកទទួលនាង គឺអង្គរក្សរបស់លោក Frédéric Arnault កូនប្រុសរបស់មហាសេដ្ឋីមានបំផុតនៅអឺរ៉ុប Bernard Arnault។

យោងតាមការចុះផ្សាយពីសារព័ត៌មាន VNExpress បានបង្ហាញថា Frédéric ត្រូវបានគេប្រទះឃើញ អង្គុយចាំ Lisa នៅក្នុងឡាន អំឡុងពេលអង្គរក្សរបស់គេទៅទទួលស្រីស្អាតម្នាក់នេះ។
កន្លងមក Lisa និងកូនប្រុសមហាសេដ្ឋីបារាំង តែងតែត្រូវបានប្រទះឃើញនៅជាមួយគ្នាជាញឹកញាប់ ពោលកាលពីខែមុន អ្នកទាំង២ ត្រូវបានគេឃើញនៅប្រលានយន្តហោះនៃទីក្រុង California នៅកន្លែងរង់ចាំ VIP មួយ។
គួររំលឹកដែរថា កញ្ញា Lisa ធ្វើដំណើរទៅកាន់ប្រទេសបារាំង ដើម្បីត្រៀមខ្លួនសម្ដែងនៅមហោស្រព Crazy Horse នាសប្ដាហ៍នេះ ជាមួយនឹងក្រុម BlackPink។

ជម្រាបបន្ថែមថា Frédéric Arnault បច្ចុប្បន្នកំពុងកាន់តួនាទីជា CEO នៃក្រុមហ៊ុនផលិតនាឡិកាប្រណីត Tag Heuer៕