ក្រុមហ៊ុនរបស់មហាសេដ្ឋីអាមេរិក Elon Musk គឺ SpaceX ទើបទទួលបានកុងត្រាជាមួយកងទ័ពជើងអាកាសអាមេរិក ដែលអាចមានតម្លៃរហូតដល់ ៧០លានដុល្លារនាដើមខែនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Forbes។

កុងត្រារវាង SpaceX និងរដ្ឋាភិបាលអាមេរិក គឺតម្រូវឲ្យក្រុមហ៊ុនមហាសេដ្ឋីមានបំផុតលើលោក ផ្គត់ផ្គង់ការទំនាក់ទំនងតាមប្រព័ន្ធផ្កាយរណប តាមដែលអ្វីដែលកងទ័ពចង់បាន ដោយប្រើប្រាស់កម្មវិធីអ៊ីនធឺណិត Starshield។
ជាមួយគ្នានេះ ទឹកប្រាក់ប្រហែល ១៥លានដុល្លារ នឹងត្រូវបញ្ជូនទៅឲ្យ SpaceX ដើម្បីគាំទ្រដៃគូសហការប្រមាណ ៥៤ នៅក្នុងជួរកងទ័ពជើងគោក ទ័ពជើងទឹក ទ័ពអាកាស និងឆ្មាំសមុទ្រ។
ជម្រាបបន្ថែមថា ក្រៅពី SpaceX នៅមានក្រុមហ៊ុនផ្កាយរណបចំនួន ១៨ទៀត ដែលទទួលបានកុងត្រាស្រដៀងគ្នា ពីរដ្ឋាភិបាលអាមេរិក ខណៈទឹកប្រាក់សរុបនេះផែនការមួយនេះត្រូវបានគេសន្និដ្ឋានថា មានចំនួនរហូតដល់ទៅ ៩០០លានដុល្លារ៕