នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន The Verge រយៈពេលជាង ១ម៉ោង មហាសេដ្ឋីអាមេរិក Mark Zuckerberg បាននិយាយថា ក្រុមហ៊ុនបណ្ដាញសង្គម X ប្រហែលមិនអាចក្លាយជាក្រុមហ៊ុនកំពូលឡើយ បើសិនជាស្ថិតនៅក្រោមការគ្រប់គ្រងរបស់មហាសេដ្ឋី Elon Musk។

“ខ្ញុំគិតថា Twitter (ក្រុមហ៊ុន X) កន្លងមកតែងតែធ្វើបានល្អច្រើន មុនស្ថិតក្រោមការគ្រប់គ្រងរបស់ Elon ប៉ុន្តែចាប់តាំងពីគាត់ក្លាយជាម្ចាស់ថ្មី អត្រាលក់របស់ក្រុមហ៊ុនបែរជាមានការថយចុះ។ ដូច្នេះខ្ញុំគិតថា ពួកគេមិនអាចឈានដល់ចំណុចកំពូលឡើយ បើមិនផ្លាស់ប្ដូរផែនការថ្មី”។ នេះបើតាមសម្ដីរបស់មេធំ Facebook បានប្រាប់ទៅកាន់សារព័ត៌មាន The Verge។
គួររំលឹកដែរថា បន្ទាប់ពីអ្នកមានដាច់គេលើលោក ទិញយកក្រុមហ៊ុន Twitter ប្រធានក្រុមហ៊ុន Tesla បានកាត់បន្ថយបុគ្គលរាប់ពាន់នាក់ និងបានដាក់ចេញនូវវិធានការថ្មី គឺតម្រូវឲ្យអ្នកប្រើប្រាស់មួយចំនួន ត្រូវបង់ប្រាក់ ដែលធ្វើឲ្យចំនួនអ្នកប្រើប្រាស់ថយចុះ បណ្ដាលឲ្យក្រុមហ៊ុនខាតបង់ចំណូលអស់ច្រើនសន្ធឹក៕