ចិនប្រាប់អាមេរិកពិចារណាឲ្យល្អិតល្អន់ ជុំវិញការហាមឃាត់ការវិនិយោគលើវិស័យបច្ចេកវិទ្យា

អន្តរជាតិ

នាថ្ងៃទី២៩ ខែកញ្ញានេះ ក្រុមប្រឹក្សាពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសចិន បានប្រាប់ទៅកាន់សហរដ្ឋអាមេរិកថា សូមពិចារណាឲ្យល្អិតល្អន់មែនទែន ជុំវិញច្បាប់រារាំង​ការបណ្ដាក់ទុនរបស់ក្រុមហ៊ុនអាមេរិក នៅក្នុងវិស័យបច្ចេកវិទ្យារបស់ចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួររំលឹកបន្តិចថា កាលពីខែមុន ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបញ្ជាឲ្យដាក់បម្រាម ទៅលើក្រុមហ៊ុនអាមេរិក ដែលចង់បណ្ដាក់ទុននៅក្នុងវិស័យបច្ចេកវិទ្យារបស់ចិន ដែលមានដូចជា​ក្រុមហ៊ុនផលិតបន្ទះឈីប គ្រឿងអេឡិចត្រូនិក និងប្រព័ន្ធឆ្លាតវៃជាដើម។

ជាមួយគ្នានេះ ក្រុមប្រឹក្សារដ្ឋាភិបាលចិនបានព្រមានអាមេរិកថា ការហាមឃាត់ដ៏ច្រើនបែបនេះ នឹងធ្វើឲ្យប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ទូទាំងពិភពលោក។

ជម្រាបបន្ថែមថា ការបញ្ជារបស់លោកបៃដិន គឺមានបំណងចង់រារាំងការពង្រីកខ្លួនរបស់ចិន ក្នុងវិស័យយោធា ដោយហាមឃាត់ការបណ្ដាក់ទុនពីអាមេរិកចូលក្នុងប្រទេសចិន ដូច្នេះចិននឹងមិនមានទឹកប្រាក់គ្រប់គ្រាន់ ដើម្បីយកទៅអភិវឌ្ឍន៍វិស័យការពារជាតិឡើយ៕