សមាជិកសភាអាមេរិកម្នាក់ ស្នើសុំឲ្យកាត់ប្រាក់ខែរដ្ឋមន្ត្រីការពារជាតិមកនៅត្រឹម ១ដុល្លារ

អន្តរជាតិ

កាលពីថ្ងៃទី២៨ ខែកញ្ញាម្សិលមិញ លោកស្រី Marjorie Taylor Greene សមាជិកសភាតំណាងរាស្ត្រ មកពីគណបក្សសាធារណរដ្ឋ បានស្នើឲ្យសភាអនុម័តលើ​សំណើ​សុំកាត់ប្រាក់ខែរដ្ឋមន្ត្រីការពារជាតិ Lloyd Autstin មកនៅត្រឹម ១ដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន USAToday។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី Marjorie បានរិះគន់យ៉ាងខ្លាំងទៅលើរដ្ឋមន្ត្រីការពារជាតិស្បែកខ្មៅម្នាក់នេះ ដោយសង្កត់ធ្ងន់ថា លោកមិនបានបំពេញតួនាទីបានត្រឹមត្រូវ ហើយកំពុងធ្វើឲ្យខូចសណ្ដាប់ធ្នាប់​កងយោធាអាមេរិក។

U.S. Central Command Commander Gen. Lloyd Austin III addresses military recruits during an induction ceremony during halftime of an NFL football game between the Tampa Bay Buccaneers and the New York Giants in Tampa, Fla., Sunday, Nov. 8, 2015. (AP Photo/Phelan M. Ebenhack)

“រដ្ឋលេខាធិការ Austin មិនបានបំពេញការងាររបស់គាត់បានល្អឡើយ ហើយក៏កំពុងបំផ្លាញ​កងយោធារបស់អាមេរិកថែមទៀត។ ការដឹកនាំរបស់គាត់ហាក់មិនមានទំនុកចិត្តសោះ ហើយគាត់សមតែត្រូវបានដកចេញពីតំណែង”។ នេះបើតាមសម្ដីរបស់សមាជិកសភា Marjorie ប្រាប់ទៅកាន់បណ្ដាញសារព័ត៌មាន។

សូមជម្រាបដែរថា បច្ចុប្បន្នសមាជិកសភាទាំងអស់កំពុងប្រជុំគ្នា ធ្វើការបោះឆ្នោតចំពោះការអនុម័តវិសោធនកម្មពីលោកស្រី Marjorie Taylor Greene ដើម្បីកាត់បន្ថយប្រាក់ខែរបស់លោក Lloyd Austin មកត្រឹម ១ដុល្លារ ខណៈបើតាមប្រាក់ខែបច្ចុប្បន្ន រដ្ឋមន្ត្រីការពារជាតិស្បែកខ្មៅដំបូងរបស់អាមេរិក អាចទទួលបានចំណូលប្រហែល ២២១ ០០០ដុល្លារ ក្នុងមួយឆ្នាំ៕