ក្រុមហ៊ុនប្រេងឥន្ធនៈ និងហ្គាសខ្នាតយក្សរបស់ថៃ PTT Exploration and Production ហៅកាត់ PTTEP មានគម្រោងបន្តកុងត្រាអាជីវកម្មរបស់ពួកគេនៅមីយ៉ាន់ម៉ា រយៈពេល ២០ឆ្នាំបន្ថែមទៀត ខណៈកុងត្រាបច្ចុប្បន្ន នឹងផុតសុពលភាពនាឆ្នាំ២០២៨។

យោងតាមការចុះផ្សាយពីដារព័ត៌មាន CNA បានបង្ហាញថា កុងត្រាពាណិជ្ជកម្មដែល PTTEP ចង់បន្តនោះគឺ ទីតាំងបូបហ្គាស ២កន្លែង នៅប្រទេសមីយ៉ាន់ម៉ា ខណៈ PTTEP ក៏បានដេញថ្លៃទិញយកតំបន់បូមហ្គាស ២កន្លែងទៀតផងដែរ។
មូលហេតុចំបងដែល PTTEP ចង់បន្តកុងត្រានៅមីយ៉ាន់ម៉ា រហូតដល់២០ឆ្នាំទៀត ដោយសារប្រតិបត្តិការរបស់ពួកគេនៅទីនោះ គឺទទួលបានផលចំណេញច្រើនជាង នៅក្នុងប្រទេសថៃ ដ្បិតបច្ចុប្បន្ន PTTEP គឺជាអ្នកផ្គត់ផ្គង់ឥន្ធនៈធំបំផុតនៅមីយ៉ាន់ម៉ា។
ជម្រាបបន្ថែមថា ការប្រើប្រាស់អគ្គិសនីប្រហែល ៥០% ទូទាំងប្រទេសមីយ៉ាន់ម៉ា ត្រូវពឹងផ្អែកខ្លាំងលើក្រុមហ៊ុនខ្នាតយក្សរបស់ថៃមួយនេះ ដូច្នេះពួកគេកំពុងសំងំកើបលុយបានក្រាស់ក្រែលនៅទីនោះ៕