ជប៉ុនផ្តល់ជំនួយ ១,៣ ពាន់លានដុល្លារដល់ក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក Micron

អន្តរជាតិ

បើតាមប្រភពពីសារព័ត៌មាន The Japan Times បានចុះផ្សាយថា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម លោក Yasutoshi Nishimura បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសជប៉ុននឹងផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមរហូតដល់ទៅ ១៩២ពាន់លានយ៉េន (១,៣ ពាន់លានដុល្លារ) ដល់រោងចក្រផលិតបន្ទះឈីបរបស់អាមេរិក Micron Technology នៅក្នុងខេត្ត Hiroshima ខណៈដែលប្រទេសនេះកំពុងព្យាយាមពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបរបស់ខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

“វាមានសារៈសំខាន់ខ្លាំងណាស់ ចំពោះការវិនិយោគនៅក្នុងតំបន់ ដែលមើលឃើញអំពីសក្តានុពលនៃតម្រូវការកំពុងតែកើនឡើង”។ នេះបើតាមសម្តីរបស់លោក Nishimura​ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន។

ជាមួយគ្នានោះ ក្រុមហ៊ុន Micron បាននិយាយថា ខ្លួនគ្រោងនឹងវិនិយោគរហូតដល់ ៥០០ ពាន់លានយ៉េននៅក្នុងប្រទេសជប៉ុន នារយៈពេលប៉ុន្មានឆ្នាំខាងមុខ ហើយនឹងក្លាយជាក្រុមហ៊ុនដំបូងគេដែលប្រើប្រាស់ម៉ាស៊ីន lithography Ultraviolet ដែលជាឧបករណ៍ទំនើបបំផុតសម្រាប់ការផលិតបន្ទះឈីប។

សូមជម្រាបថា មិនមែនមានតែក្រុមហ៊ុន Micron ប៉ុណ្ណោះទេ ដែលទទួលបានជំនួយដ៏សម្បើមពីរដ្ឋាភិបាលជប៉ុន ពោលគឺនៅមានក្រុមហ៊ុន Taiwan Semiconductor Manufacturing ផងដែរ ដែលទទួលបានកញ្ចប់ទឹកប្រាក់រហូតដល់ទៅ ៤៧៦ ពាន់លានយ៉េន សម្រាប់រោងចក្រដែលនឹងត្រូវសាងសង់ក្នុងខេត្ត Kumamoto ៕