រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក៖ អាមេរិក ពឹងផ្អែកខ្លាំងលើចិនចំពោះខ្សែសង្វាក់ផ្គត់ផ្គង់សំខាន់ៗ

អន្តរជាតិ

កាលពីថ្ងៃទី០៣ ខែតុលាម្សិលមិញនេះ រដ្ឋមន្ត្រីក្រសួង​រតនាគារអាមេរិក លោកស្រី Janet Yellen បានអះអាងថា សហរដ្ឋអាមេរិកបានពឹងផ្អែកខ្លាំងទៅលើប្រទេសចិន ចំពោះខ្សែសង្វាក់ផ្គត់ផ្គង់​សំខាន់ៗ ជាពិសេសផលិតផលថាមពលស្អាត ដែលត្រូវការរកអ្នកផ្គត់ផ្គង់បន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា អ្នកស្រី Yellen បានបង្ហាញពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួននៅក្នុងកម្មវិធី Fortune CEO ដោយយល់ឃើញថា អាមេរិកមិនចង់ផ្ដាច់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិនឡើយ។

រដ្ឋមន្ត្រីក្រសួងរតនាអាមេរិកបានបន្ថែមថា អ្នកស្រីមិនមែនជាអ្នកជឿងប់ងុល ចំពោះគោលនយោបាយឧស្សាហកម្ម ប៉ុន្តែអាមេរិកហាក់មិនធ្វើអ្វីទាល់តែសោះ ខណៈប្រទេស​ធំៗជាច្រើនបានសាងសង់ និងពង្រីកឧស្សាហកម្មបន្ទះឈីប។

អ្នកស្រី Yellen សង្កត់ធ្ងន់ទៀតថា អាមេរិកអាចប្រឈមនឹងហានិភ័យសន្តិសុខជាតិ បើសិនជាមិនមានវិស័យឧស្សាហកម្មបន្ទះឈីបផ្ទាល់ខ្លួន ដ្បិតបច្ចុប្បន្នផលិតផលមួយនេះ​កំពុង​ត្រូវប៉ាន់ខ្លាំង ដោយសារវិស័យបច្ចេកវិទ្យាកំពុងរីកលូតលាស់ខ្លាំងទូទាំងពិភពលោក៕